ព័ត៌មានអន្តរជាតិ

សេតវិមាន ៖ មន្ត្រីអាមេរិក និងប៉ាណាម៉ា ពិភាក្សាគ្នា អំពីតម្រូវការ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបានជួបជាមួយប្រធានាធិបតី ប៉ាណាម៉ា លោក Laurentino Cortiso និងមន្ត្រីដទៃទៀត បានពិភាក្សាគ្នា អំពីតម្រូវការ និងតម្លាភាព ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអាមេរិក កណ្ដាលនេះ ។

លោក Daleep Singh ជាទីប្រឹក្សាសន្តិសុខជាតិរងទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិ នៅអាមេរិក ក៏បានធ្វើដំណើរទស្សនកិច្ច ប្រទេសកូឡំប៊ីនិងអេក្វាឌ័រ ដើម្បីលើកកម្ពស់ កម្មវិធីហេដ្ឋារចនាសម្ព័ន្ធ G7 ដែលមានគោលដៅទប់ទល់ នឹងកម្មវិធីក្រវ៉ាត់ផ្លូវរបស់ប្រទេសចិន ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន India New Republic នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យឲ្យក្រុមប្រឹក្សា សន្តិសុខជាតិ លោក Emily Horn បានមានប្រសាសន៍ថា លោក Daleep Singh បានជួបជាមួយលោក Laurentino Cortiso រដ្ឋមន្ត្រីនានា តំណាងអាជ្ញាធរប៉ាណាម៉ា និងមេដឹកនាំពាណិជ្ជកម្ម នានាក្នុងវិស័យឯកជន ។

លោក Emily Horn បានមាននិយាយប្រាប់ថា ជំនួបនោះ បានផ្តោតលើការជួយសហគមន៍ តាមរយៈការជួយបំពេញ តម្រូវការហេដ្ឋា រចនាសម្ព័ន្ធ និងលើកឡើងពីស្តង់ដារដ៏ខ្ពស់បំផុត នៃតម្លាភាព ការប្រឆាំងអំពើពុករលួយ និរន្តរភាពហិរញ្ញវត្ថុ កិច្ចការពារពលកម្ម និងកិច្ចការពារបរិស្ថាន៕
ប្រែសម្រួល៖ប៉ាង កុង

To Top