តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានច្រានចោលសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យផ្តល់ការអនុញ្ញាត ដល់អធិការរបស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីទៅទស្សនាទីតាំងនុយក្លេអ៊ែរ ការ៉ាចរបស់អ៊ីរ៉ង់ ។ លោក Eslami បានឲ្យដឹងនៅពេលលោកមកដល់...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស របស់ ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូង ចំនួន ២នាក់ និង បានផ្តន្ទាទោស ពួកគេ ក្នុងម្នាក់ៗ កំណត់ ២ឆ្នាំ នៅក្នុងពន្ធនាគារ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួម កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី អាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តាប្រទេស ជាសមាជិកអាស៊ាន...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ (GMS)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណាក់កាលទី២ នៃគម្រោងធ្វើឲ្យប្រសើរឡើង នូវបណ្តាញផ្លូវថ្នល់ដែលមាន...
ភ្នំពេញ ៖ ក្រសួងព័ត៌មានបានហាម ចាក់ផ្សាយខ្សែភាពយន្ដ «Methagu» នៅក្នុងកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ។ នេះបើយោងលិខិត របស់ក្រសួងព័ត៌មាននាថ្ងៃ២៣ កញ្ញា។ ការស្នើសុំហាមចាក់ផ្សាយនេះ ដោយសារក្រសួងការបរទេសខ្មែរ បានទទួលសំណូមពរ ពីប្រទេសស្រីលង្កា ។ បំណងមិនផ្សាយ ដោយសារភាពយន្ត Metlagur ឆ្លុះបញ្ចាំងពីជីវិត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនរួមគ្នាបន្តទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩...
ភ្នំពេញ ៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨១នាក់ទៀត ជាសះស្បើយចំនួន៥៣២នាក់ និងស្លាប់ចំនួន១៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៨១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៦៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១១ ៦៧៣នាក់ អ្នកជាសះស្បើយចំនួន១០២ ២២២នាក់ និងអ្នកស្លាប់ចំនួន ២ ៣០២នាក់៕
ប៉េកាំង៖ លោក Chen Xi ប្រធានសាលាបក្សនៃបក្សកុម្មុយនិស្តចិន (CPC) បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងគណបក្ស និងប្រទេស ជាមួយវៀតណាម។ លោក Chen ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ផងដែរបានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាតាមអ៊ិនធឺណិតរវាង CPC និងបក្សកុម្មុយនិស្តវៀតណាម (CPV) ។ ដោយដកស្រង់ពីប្រវត្តិ ១០០...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីចំនួន ២,២៣៦ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៩១,៧៧៥ ករណី។ នេះជាលើកទីមួយហើយ ដែលប្រទេសសិង្ហបុរីមើលឃើញចំនួនករណីឆ្លងជំងឺកូវីដ-១៩ ថ្មីលើសពី ២,០០០ ករណីក្នុងរយៈពេលមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១៧១១ករណី ស្ថិតនៅក្នុងសហគមន៍ ៥១៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១០ ករណីទៀតត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ បន្តប្រុងប្រយ័ត្ន និងទំនាក់ទំនងទៅអាជ្ញាធរ ក្នុងករណីមានតម្រូវការ សង្គ្រោះចាំបាច់នានា។ សម្ដេច ទៀ បាញ់ អំពាវនាវបែបនេះ បន្ទាប់ពីតំបន់មួយចំនួន តាមបបណ្តាខេត្តព្រំដែនកម្ពុជា-ថៃ កំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋត្រូវបាន...