អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចាកចេញទៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យដើម្បី ចូលរួមសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងញូវយ៉ក។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងអ៊ីស្តង់ប៊ុល មុនការចាកចេញរបស់លោក បានលើកឡើងថា បញ្ហាទាក់ទងនឹងសុខភាព ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នឹងមានខ្ពស់នៅក្នុងរបៀបវារៈ នៃការជជែកពិភាក្សាទូទៅ។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានផ្ញើព្រះរាជសារអបអរសាទរជូនចំពោះលោក János Áder ប្រធានាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងហុងគ្រី ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The...
ភ្នំពេញ ៖ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងស្ដងដារខ្ពស់ មន្ទីរព្យាបាលកុមារដំរី និងតារាចម្រៀង ឆាយ វីរៈយុទ្ធ បានចាប់ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្ដល់សេវាសុខាភិបាល និងការពិនិត្យព្យាបាលជំងឺជូនកុមារនៅកម្ពុជា ប្រកបដោយគុណភាព និងស្ដង់ដារអន្ដរជាតិ ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្ដិការ រវាងមន្ទីរព្យាបាលកុមារដំរី និងលោក ឆាយ វីរៈយុទ្ធ តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជានាថ្ងៃទី១៩...
សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,០១២ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៧,៨០៤ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៩១៩ករណី ស្ថិតនៅក្នុងសហគមន៍ ៩០ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង...
ម៉ានីល៖ ជើងឯកប្រដាល់ពិភពលោក និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានប្រកាសថា លោកនឹងឈរឈ្មោះ ជាប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Pacquiao មានអាយុ ៤២ឆ្នាំបានលើកឡើងថា លោកបានទទួលយក ការតែងតាំងជាផ្លូវការ ដើម្បីក្លាយជាអ្នក កាន់ស្តង់ដាររបស់បក្ស PDP-Laban ដឹកនាំដោយសមាជិកព្រឹទ្ធសភា Senator...
បរទេស៖ រដ្ឋប្រហារថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ប្រឆាំងនឹងរដ្ឋាភិបាល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាជោគជ័យ។ នេះបើតាមការលើកឡើង របស់អតីតមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Sonthi Boonyaratglin បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bangkok Post ដើម្បីរំលឹកខួបលើកទី ១៥ របស់ខ្លួន។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយថា លោកទើបបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយពួកតាលីបង់នៅអាហ្វហ្គានីស្ថាន ព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងទីក្រុងកាប៊ុល ដើម្បីធានាដល់សន្តិភាពនិងស្ថិរភាពក្នុងប្រទេស។ លោក Imran Khan បានបង្ហាញពីគោលគំនិតនេះកាលពីថ្ងៃសៅរ៍ តាមរយៈបណ្ដាញសង្គមធ្វីតធ័រ ដោយមានប្រសាសន៍ថា វាបានកើតឡើងពីជំនួប របស់ខ្លួននៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុង Dushanbe រដ្ឋធានីប្រទេសតាហ្ស៊ីគីស្ថាន ជាមួយមេដឹកនាំនៃប្រទេសនានា...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា បេក្ខជនឈានមុខ២រូប ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ បានបដិសេធថា ពួកគេបានបន្ទន់ជំហររបស់ពួកគេ លើបញ្ហាថាមពលនុយក្លេអ៊ែរ និងបញ្ហាយេនឌ័រ ដើម្បីទាក់ទាញការគាំទ្រដល់បក្សអភិរក្សនិយមនៅក្នុងការបោះឆ្នោតថ្នាក់ដឹកនាំ គណបក្សកាន់អំណាចដ៏តឹងរឹងនៅក្នុងខែនេះ ។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង...
បរទេស៖ បន្ទាប់ពីបារាំង និងបណ្តាប្រទេសអន្តរជាតិ បានបញ្ជាក់ពីក្តីព្រួយបារម្ភថារដ្ឋាភិបាល នៃប្រទេសម៉ាលីកំពុងតែខិតជិតទៅរកជំនួយពីប្រទេសរុស្សីនោះ រដ្ឋាភិបាលនៃប្រទេសនេះបានចេញមកអះអាងថា វាគឺជាសិទ្ធរបស់ខ្លួនក្នុងការស្វែងរកជំនួយយោធាពីប្រទេសមួយណាក៏បាន។ លោកនាយករដ្ឋមន្ត្រីម៉ាលី Choguel Maiga ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់ទេថា រដ្ឋាភិបាលរបស់លោកបានជួបទំនាក់ទំនងពិភាក្សាជាមួយនឹង ភាគីណាមួយនៅឡើយប៉ុន្តែយោងតាមការបញ្ជាក់ប្រាប់ ពីសំណាក់ក្រុមសន្តិសុខរបស់ប្រទេសទៅកាន់សារព័ត៌មានបរទេស បានឲ្យដឹងថាម៉ាលីកំពុងតែជិតនឹងចុះកុងត្រា ជាមួយនឹងក្រុមហ៊ុនរដ្ឋយោធារបស់រុស្សី។ ប្រភពដែលសុំមិនបញ្ចេញ អត្តសញ្ញាដដែលនោះបានបញ្ជាក់ទៀតថាក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Wagner Group របស់ប្រទេសរុស្សី...