ព័ត៌មានអន្តរជាតិ

មេគំនិតធ្វើរដ្ឋប្រហារ ឧត្តមសេនីយ៍ Sonthi ថា រដ្ឋប្រហារឆ្នាំ២០០៦ ទម្លាក់លោក ថាក់ស៊ីន គឺជោគជ័យ

បរទេស៖ រដ្ឋប្រហារថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ប្រឆាំងនឹងរដ្ឋាភិបាល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាជោគជ័យ។ នេះបើតាមការលើកឡើង របស់អតីតមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Sonthi Boonyaratglin បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bangkok Post ដើម្បីរំលឹកខួបលើកទី ១៥ របស់ខ្លួន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយតម្លៃរបស់លោកគឺផ្អែកលើកាយវិការ នៃការគាំទ្រដល់អន្តរាគមន៍យោធារបស់លោក ដែលឆ្លុះបញ្ចាំងដោយ ភួងផ្កាដែលបង្ហាញដល់អ្នកធ្វើរដ្ឋប្រហារនិងកងទ័ព។

ទោះយ៉ាងណាក៏ដោយ រដ្ឋប្រហារឆ្នាំ ២០០៦ ត្រូវបានគេចាត់ទុកថា គ្របដណ្តប់ដោយការកាន់កាប់ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៤ ដឹកនាំដោយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ដែលបានគ្រប់គ្រងរយៈពេល ៥ ឆ្នាំ ហើយបន្ទាប់មក បានវិលត្រឡប់មកកាន់អំណាចវិញ នៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ ដោយមានការគាំទ្រ ពីបងប្អូនរបស់គាត់ក្នុងជួរប្រដាប់អាវុធ គឺ ឧត្តមសេនីយ៍ ប្រាវីតវង់ស៊ូវ៉ុន និងឧត្តមសេនីយ៍ អានុពង្ស ប៉ៅចិន្តា៕

ប្រែសម្រួលៈ ណៃ តុលា

To Top