ព័ត៌មានអន្តរជាតិ

Manny Pacquiao ប្រកាសឈរឈ្មោះបោះឆ្នោត តំណែងប្រធានាធិបតីហ្វីលីពីន ឆ្នាំ២០២២

ម៉ានីល៖ ជើងឯកប្រដាល់ពិភពលោក និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានប្រកាសថា លោកនឹងឈរឈ្មោះ ជាប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Pacquiao មានអាយុ ៤២ឆ្នាំបានលើកឡើងថា លោកបានទទួលយក ការតែងតាំងជាផ្លូវការ ដើម្បីក្លាយជាអ្នក កាន់ស្តង់ដាររបស់បក្ស PDP-Laban ដឹកនាំដោយសមាជិកព្រឹទ្ធសភា Senator Aquilino Pimentel។

លោកបានឲ្យដឹងនៅក្នុងសុន្ទរកថា តែងតាំងនៅឯកិច្ចប្រជុំជាតិ របស់ក្រុមបក្ស PDP-Laban ដោយប្តេជ្ញាថា នឹងដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ មួយនេះដោយសុចរិតភាព មេត្តាករុណា និងតម្លាភាព។

សេចក្តីប្រកាសរបស់កំពូល អ្នកប្រដាល់រូបនេះ ជំទាស់នឹងបក្ស PDP-Laban ផ្សេងទៀត ដែលគាំទ្រសមាជិក ព្រឹទ្ធសភាលោក Christopher Go និងប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីរៀងៗខ្លួន។

នៅឯសន្និបាតជាតិរបស់ PDP-Laban មួយផ្សេងទៀត ដែលបានធ្វើឡើងកាលពីដើមខែនេះ ដោយក្រុមរបស់លោក ឌូតឺតេ ឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន បានទទួលយកការតែងតាំងនេះ ខណៈដែលជំនួយដែលមានជាយូរ មកហើយរបស់លោកបានបដិសេធ។

គួរបញ្ជាក់ថា បេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ នឹងដាក់ជាផ្លូវការនូវវិញ្ញាបនប័ត្រ បញ្ជាក់បេក្ខភាពរបស់ពួកគេ នៅខែតុលាខាងមុខនេះ ហើយការបោះឆ្នោតនឹង ត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ៕

ដោយ ឈូក បូរ៉ា

To Top