ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក អ៊ិត សំហេង បានលើកឡើងថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រាជរដ្ឋាភិបាលត្រៀមបម្រុង គ្រាប់ពូជស្រូវ ចំនួន២ ០០០តោន និងពូជដំណាំរួមផ្សំទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ។ តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក វេង...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៥៧នាក់ និងស្លាប់ ២នាក់ ក្នុងថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០២១។
កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសបញ្ចប់សង្គ្រាម នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីអះអាងថា បានកំចាត់ចោលនូវការ តស៊ូប្រដាប់អាវុធចុងក្រោយ ខណៈពួកគេប្តេជ្ញាបង្កើត រដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅទីក្រុងកាប៊ុលថា ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ ៣សប្តាហ៍បន្ទាប់ពីក្រុមអ៊ីស្លាមនិយម ដណ្តើមអំណាច នៅរដ្ឋធានីអាហ្វហ្គានីស្ថាន។ សុន្ទរកថារបស់លោក បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមតាលីបង់ បានប្រកាសថា...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងនយោបាយក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលទំនងជាផ្ដោតសំខាន់លើមហាអំណាចអាមេរិក និងដៃគូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានលោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានលើកឡើងថា វាជារឿងអកុសល ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងធ្វើនយោបាយអំពីមេរោគនេះ។ លោក Khatibzadeh បានលើកឡើងថា“ អ្វីដែលអាក្រក់បំផុតអំពីវីរុសកូរ៉ូណា គឺការធ្វើនយោបាយលើដើមកំណើតនៃវីរុស និងវិមាត្រផ្សេងៗរបស់វា។ អ្នកនាំពាក្យរូបនេះបានជំរុញឱ្យបស្ចិមប្រទេសទាំងនោះ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសហ្គីណេ និងបានអំពាវនាវឱ្យមានការដោះលែងប្រធានាធិបតីលោក អាល់ហ្វា ខនដេ ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងទាមទារឱ្យមានការដោះលែងលោក អាល់ហ្វា ខនដេ និងភាពមិនអាចរំលោភបានរបស់លោក” ។ ប្រភពបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងឃ្លាំមើលយ៉ាងដិតដល់អំពីការវិវត្តដែលទាក់ទងនៅក្នុងប្រទេសហ្គីណេ ហើយបានជំរុញឱ្យកងកម្លាំងនយោបាយទាំងអស់នៅក្នុងតំបន់នេះ ចៀសវាងពីសកម្មភាពណាមួយ ដែលបង្កឱ្យមានភាពចលាចលបន្ថែមទៀត និងធ្វើការឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធី។ កាលពីថ្ងៃអាទិត្យលោកវរសេនីយ៍ឯក Mamady...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥១១នាក់ទៀត ជាសះស្បើយចំនួន ៤៨៧នាក់ និងស្លាប់ចំនួន ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣៥៩នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៥២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៦ ៣៣៩នាក់ អ្នកជាសះស្បើយចំនួន...
បន្ទាយមានជ័យ ៖ ក្រោយផ្ទុះរឿងអាស្រូវខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួន កាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានក្រុមប្រឹក្សាវិន័យសម្រេច ដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឡើងជំនួសវិញ។ នេះបើតាម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។...
នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាស ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេស សហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពី ព័ត៌មានអ្វីបន្ថែមទៀតនោះឡើយ ដូចជាគោលបំណង នៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានដាក់ការសង្ស័យថា អតីតប្រធានគណបក្ស សង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង...
កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា នូវដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋ អាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសេល ដូសទី១ និងដូសទី២ រួចរាល់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ៕