Covid-19

កូវីដ១៩៖ ឆ្លងថ្មី ៥១១នាក់ ជា ៤៨៧នាក់ និងស្លាប់ ១១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥១១នាក់ទៀត ជាសះស្បើយចំនួន ៤៨៧នាក់ និងស្លាប់ចំនួន ១១នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣៥៩នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៥២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៦ ៣៣៩នាក់ អ្នកជាសះស្បើយចំនួន ៩១ ៦១៨នាក់ និងអ្នកស្លាប់ចំនួន ១ ៩៨១នាក់៕

To Top