ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ប្រកាសគ្រប់គ្រង បានប្រទេសទាំងមូល និងថាសង្គ្រាម ត្រូវបានបញ្ចប់

កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសបញ្ចប់សង្គ្រាម នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីអះអាងថា បានកំចាត់ចោលនូវការ តស៊ូប្រដាប់អាវុធចុងក្រោយ ខណៈពួកគេប្តេជ្ញាបង្កើត រដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅទីក្រុងកាប៊ុលថា ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ ៣សប្តាហ៍បន្ទាប់ពីក្រុមអ៊ីស្លាមនិយម ដណ្តើមអំណាច នៅរដ្ឋធានីអាហ្វហ្គានីស្ថាន។

សុន្ទរកថារបស់លោក បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមតាលីបង់ បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានដណ្តើមបានខេត្ដ Panjshir ដែលជាខេត្តតូចមួយ នៅជ្រលងភ្នំភាគឥសាននៃទីក្រុងកាប៊ុល ពីកងកម្លាំងប្រឆាំងដឹកនាំដោយលោក Ahmad Massoud ។

ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ ដែលហៅខ្លួនឯងថារណសិរ្សតស៊ូជាតិ បានបដិសេធការអះអាង របស់ក្រុមតាលីបង់ ដោយបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថាពួកគេ“ បន្តការប្រយុទ្ធ” ពីទីតាំងយុទ្ធសាស្ត្រ នៅទូទាំងជ្រលងភ្នំ។

លោក Massoud នៅក្នុងសារមួយទៅកាន់ប្រជាជាតិ ដែលបានបង្ហោះនៅថ្ងៃម្សិលមិញ ចន្ទនេះនៅលើបណ្ដាញសង្គម Twitter បានចេញសេចក្តីអំពាវនាវឱ្យ មានការបះបោរជាទូទៅនៅ ទូទាំងប្រទេសអាហ្វហ្គានីស្ថាន។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងថា “ក្រោកឈរឡើងចាប់យកពេលវេលា ហើយទទួលយកការអំពាវនាវរបស់យើង ដើម្បីប្រឆាំង! ចំពោះអ្នកដែលចង់កាន់អាវុធ យើងនៅជាមួយអ្នក។ ចំពោះអ្នកដែលនឹងប្រើបាតុកម្ម យើងនឹងឈរនៅក្បែរអ្នក នឹងចូលរួមជាមួយអ្នក”។

លោក Massoud កូនប្រុសរបស់អ្នកប្រយុទ្ធប្រឆាំង នឹងក្រុមតាលីបង់ឈ្មោះ Ahmad Shah Massoud ដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ ២០០១ បានលើកឡើងថា ក្រុមតាលីបង់បានកើនឡើងនូវ អំពើសាហាវឃោរឃៅជាងមុន ប្រកាន់ពូជសាសន៍ និងរើសអើងជាងមុន” ។

ក្រុមតាលីបង់ពីមុន ស្ថិតនៅក្នុងអំណាចចន្លោះពីឆ្នាំ១៩៩៦ ដល់ ២០០១ មុនពេលត្រូវបានបណ្តេញចេញ ដោយការលុកលុយដឹកនាំដោយអាមេរិក ក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដែលរៀបចំឡើង ដោយក្រុមអាល់កៃដា ដែលបន្ទាប់មកស្ថិតនៅក្រោមការ ការពាររបស់ក្រុមអាហ្វហ្គានីស្ថាន ៕

ដោយ ឈូក បូរ៉ា

To Top
×