អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា កងជីវពលហួធី បានបើកការវាយប្រហារ ទ្រង់ទ្រាយធំប្រឆាំងនឹង កងកម្លាំងរដ្ឋាភិបាលយេមែន ដែលឈរជើងនៅក្នុងខេត្ត ម៉ារីប (Marib) ដែលជាកន្លែងសំបូរ ប្រេងរបស់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍នេះ ។ នេះបើតាមមន្ត្រីយោធាម្នាក់ បានប្រាប់ស៊ិនហួ ។ ប្រភពពីយោធាក្នុងស្រុក បានឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា “តំបន់...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃ Caldor Fire បានឆេះនៅកាលីហ្វ័រនីញ៉ា ខាងជើង រយៈពេល១៨ថ្ងៃគិតត្រឹមថ្ងៃពុធនេះ ដែលបានឆេះលើផ្ទៃដី២០៧.៩៣១អារ ស្មើនឹង៨៤១.៥ គីឡូម៉ែត្រក្រឡា ដោយឆេះរាល២៣ភាគរយឆ្ពោះទៅបឹង Tahoe Lake ដែលជារម្មណីយដ្ឋានដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក ។ សេតវិមាន ក្នុងអំឡុងពេលប៉ុន្មានម៉ោងបានទទួលសំណើររបស់រដ្ឋខាងលើ ដោយបានអនុម័តលើសេចក្តីប្រកាសបន្ទាន់ពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាបណ្តាប្រទេសជិតខាង របស់អាហ្គានីស្ថានបានបន្តបិទទ្វា ព្រំដែនរបស់ពួកគេនៅឡើយដើម្បីរារាំងមិនឲ្យមានសកម្មភាព អន្តោប្រវេសខុសច្បាប់កើតឡើងឡើយ។ បណ្តាប្រទេសទាំងនោះបានបង្ហាញពីជំហដើម្បីរង ចាំជាមុនរហូតដល់មានការធានាឲ្យមានសិទ្ធជ្រកកោនពីសំណាក់បណ្តា ប្រទេសនៅលោកខាងលិចជាមុនសិនហើយធ្វើឲ្យច្បាស់លាស់ថាពលរដ្ឋអាហ្កានីស្ថាន ដែលភៀសខ្លួននឹងមិនជាប់គាំង នៅក្នុងប្រទេសពួកគេលើសពី១០ថ្ងៃឡើយ។ យោងតាមការឆ្លើយឆ្លងរបស់ BBC បានបញ្ជាក់ថាប្រទេសដែលបានបន្តបិទព្រំដែននោះមានដូចជាUzbekistan, Tajikistan, Turkmenistan និង Pakistan ផងដែរពីព្រោះថា ពួកគេមិនទាន់ច្បាស់ទេថាសហរដ្ឋអាមេរិក អង់គ្លេសនិងអាល្លឺម៉ង់នឹងទទួលយកជន...
បរទេស៖ ប្រភពមួយបានប្រាប់សារព័ត៌មាន Sputnik ថា ស្ត្រីៗបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ដើម្បីតវ៉ាពីការមិនរាប់បញ្ចូលពីជីវិតនយោបាយរបស់ប្រទេសក្រោមការដឹកនាំរបស់តាលីបង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មជនជាស្រី និស្សិត និងបុគ្គលិករដ្ឋាភិបាល បានទាមទារថា សិទ្ធិរបស់ពួកគេត្រូវបានធានា។ ពួកគេបានព្រមានថា គ្មានរដ្ឋាភិបាលណាមួយ នឹងមានស្ថិរភាពទេ...
បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបចំនួន២រូប នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញរដ្ឋាភិបាលនៃសហគមន៍នេះ ឲ្យបង្កើតកងកម្លាំងយោធាប្រតិកម្មរហ័ស ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅជុំវិញពិភពលោក ដោយនិយាយថា វិបត្តិនៅអាហ្វហ្គានីស្ថាន បានផ្តល់ឱកាសមួយដើម្បីបញ្ចប់ភាពអសកម្មជាច្រើនឆ្នាំ។ មន្ត្រីការទូតជាន់ខ្ពស់និងមេយោធាសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយថា សហភាពអឺរ៉ុប ចំាបាច់ត្រូវតែប្រតិកម្មចំពោះជម្លោះនៅក្រៅព្រំដែនខ្លួន និងថា ការបង្កើតកងកម្លាំងប្រតិកម្មរហ័សដំបូងមានកងទ័ព៥.០០០នាក់នេះ គឺជាផ្លូវឆ្ពោះទៅមុខ កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ Claudio Graziano ជាប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ការបង្កើតនេះក្រោយពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបាន អាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ជាពិសេស បង្កគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម។ ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ កញ្ញានេះបានថ្លែងសុន្ទរកថា ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ « ថាមពល អាកាសធាតុ បរិស្ថាន »៕
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃបានកើនឡើង ១៤,៩៥៦ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តួលេខសរុបកើនឡើងដល់ ១,២៣៤,៤៨៧ករណី ។ ចំនួនករណីថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១៥,០០០ករណី សម្រាប់រយៈពេល៣ ថ្ងៃជាប់ៗគ្នា ដែលមួយរយៈចុងក្រោយនេះ តួលេខអ្នកឆ្លងប្រចាំថ្ងៃ អាចមានរហូតដល់ទៅ ២០០០០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៤២នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៤៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៨០នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់១១៣នាក់៕