ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ Caldor Fire នៅកាលីហ្វ័រនីញ៉ា គ្របដណ្តប់លើផ្ទៃដីជាង២ម៉ឺនអារ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃ Caldor Fire បានឆេះនៅកាលីហ្វ័រនីញ៉ា ខាងជើង រយៈពេល១៨ថ្ងៃគិតត្រឹមថ្ងៃពុធនេះ ដែលបានឆេះលើផ្ទៃដី២០៧.៩៣១អារ ស្មើនឹង៨៤១.៥ គីឡូម៉ែត្រក្រឡា ដោយឆេះរាល២៣ភាគរយឆ្ពោះទៅបឹង Tahoe Lake ដែលជារម្មណីយដ្ឋានដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក ។


សេតវិមាន ក្នុងអំឡុងពេលប៉ុន្មានម៉ោងបានទទួលសំណើររបស់រដ្ឋខាងលើ ដោយបានអនុម័តលើសេចក្តីប្រកាសបន្ទាន់ពី ប្រធានាធិបតីសម្រាប់ជំនួយសហព័ន្ធផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃដ៏ធំ ដែលបានឆេះ នៅតំបន់ El Dorado, Amador, Alpine និង Placer ។ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានថ្លែងឲ្យដឹងនៅថ្ងៃពុធ ។


សេតវិមានកាលពីសប្តាហ៍មុន បានអនុម័តលើសំណើរបស់រដ្ឋកាលីហ្វ័រនីញ៉ា សម្រាប់សេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំរបស់ប្រធានាធិបតី ក្នុងបូករួមទាំង ការគាំទ្រដែលមានសម្រាប់ផលប៉ះពាល់ពីភ្លើងឆេះព្រៃដល់អ្នកស្រុក និងជំនួយសម្រាប់ រដ្ឋ កុលសម្ព័ន្ធ និងរដ្ឋាភិបាលក្នុងស្រុក ជាមួយនឹងការបន្តការឆ្លើយតបបន្ទាន់ និងតម្លៃនៃការស្តារឡើងវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top