បរទេស៖ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បាននិយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អឡើង សម្រាប់ប្រតិបត្តិការយោធាជម្លៀសពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពនានា ដូចជាដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ លោក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វេទិកាយុទ្ធសាស្ត្រ នៅប្រទេសស្លូវេនីដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ យើងមិនត្រូវការព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបែបនេះមួយផ្សេងទៀត ដើម្បីយល់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង សម្រាប់ស្វយភាពបង្កើតការសម្រេចចិត្ត និងសមត្ថភាពកាន់តែធំ សម្រាប់ចំណាត់ការនៅក្នុងពិភពលោកនោះទេ”។...
បរទេស៖ក្រសួងការពារជាតិតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រដាប់អាវុធចិន អាចធ្វើឲ្យប្រព័ន្ធការពាររបស់តៃវ៉ាន់អាក់ដំណើរការ និងអាចពិនិត្យមើលឃើញទាំងស្រុងលើការដាក់ពង្រាយ ហើយនេះគឺជាការផ្តល់ការវាយតម្លៃយ៉ាងច្បាស់ អំពីការគម្រាមកំហែងកើនឡើង បង្កដោយមហាយក្សចិន។ ទីក្រុងប៉េកាំង នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយខ្លួនមើលឃើញកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីមួយផ្នែករបស់ប្រទេសចិន ហើយចិនក៏មិនដែលបដិសេធ ចំពោះការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ របស់ក្រសួងការពារជាតិតៃវ៉ាន់ ដែលប្រគល់ឲ្យដល់រដ្ឋសភា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodmyr Zelenskiy នៅថ្ងៃពុធនេះ ហើយមន្ត្រីអាមេរិកមួយរូបបាននិយាយថា លោកនឹងផ្តល់ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់អធិបតេយ្យអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមជាមួយការសន្យាផ្តល់ជំនួយសន្តិសុខមានទំហំទឹកប្រាក់៦០លានដុល្លារ។ នៅក្នុងជំនួបគ្នាផ្ទាល់ដំបូង ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងខែមករាមកនោះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពខ្វែងគំនិតគ្នារបស់ពួកលោក ជុំវិញបំពង់បង្ហូរប្រេង Nord...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៨៥ថ្មី និងមានករណីជាសះស្បើយ២៣នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៧១៧ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២១៧នាក់...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការី នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួម ពិធីប្រកាសដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ (Online Business Registration) តាមរយៈប្រព័ន្ធវីដេអូ...
ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានទទួលផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងារ របស់ លោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹក ចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត មានគោលបំណង «ផ្តល់ឱកាស និងគាំទ្រឱ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាតាមគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនា ញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្្មី ខណៈមានករណីជាសះស្បើយ ចំនួន៧១នាក់ និងស្លាប់ចំនួន០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៤៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៣៩នាក់...
ភ្នំពេញ៖ ការចាក់ស្រោចវ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ អនុគណៈកម្មការទាំង៣ បានធ្វើឲ្យការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញមានការថយចុះយ៉ាងខ្លាំង ពោលគឺបានថយចុះពីជាង១០០០នាក់ មកនៅជាង១០០នាក់ ហើយបន្តធ្លាក់មកនៅ ជាង៦០នាក់ ។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយ ក្នុងការបើករាជធានីភ្នំពេញ ទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍ និងសាលារៀន ។ នេះបើតាមការបញ្ជាក់...