កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ ជូនបងប្អូន អតីតយុទ្ធជន នៅសាលាខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦៦នាក់ទៀត ជាសះស្បើយ ចំនួន៥១២នាក់ និងស្លាប់ចំនួន១៣នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៧២នាក់និងអ្នកដំណើរពីបរទេសចំនួន៩៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩០ ១០៧ នាក់ អ្នកជាសះស្បើយចំនួន៨៦ ១៣០នាក់ និងអ្នកស្លាប់ចំនួន១ ៨២១នាក់៕
បរទេស ៖ កាលពីថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញនេះ យន្តហោះចម្បាំង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការ វាយប្រហារសាជាថ្មីមួយទៀត ទៅលើទីតាំងជាច្រើន ដែលជាកម្មសិទ្ធរបស់ក្រុមចលនា ប្រយុទ្ធជ្រុលនិយម Hamas ដែលស្ថិតនៅក្នុងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យ របស់កងកម្លាំង អ៊ីស្រាអ៊ែល បានប្រកាសអះអាងអំពីហេតុការណ៍នេះ ដោយបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង តាមរយៈការឆ្លើយតបទៅនឹងការ វាយប្រហារដោយក្រុម Hamas កាលពីពេលកន្លងមក...
បរទេស៖ ការសម្លាប់នេះគឺជា ពេលដែលតារាកំប្លែង អាហ្វហ្កានីស្ថានម្នាក់ បានបន្តចំអកក្រុមតាលីបង់ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមបះបោរ បានអូសគាត់ចេញពីផ្ទះ ក្រោយមកបានប្រហារជីវិតគាត់ ដោយការបាញ់នឹងកាំភ្លើង។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ថតនៅចុងខែកក្កដា លោក Nazar Mohammad ដែលគេស្គាល់ច្បាស់ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាហេតុការណ៍បាញ់ប្រហារមួយនៅក្នុង ទីក្រុងចំណាស់មួយរបស់អាមេរិក Portland កាលពីថ្ងៃអាទិត្យបានធ្វើឲ្យមនុស្សម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ មន្ត្រីប៉ូលីសបានបញ្ជាក់ថា ជនរងគ្រោះដែលមានវ័យ២៥ឆ្នាំ បានបាត់ជីវិតនៅក្នុងពេលដែលគាត់ត្រូវបាន បញ្ជុនទៅមន្ទីរពេទ្យហើយមកដល់ពេលនេះ នៅមិនទាន់មានការចាប់ខ្លួនណាម្នាក់ឡើយពីព្រោះថា បុរសម្នាក់នេះត្រូវបានគេជឿជាក់ថា បានពាក់ព័ន្ធជាមួយក្រុមបងធំ ដ៏សាហាវមួយប្រចាំក្នុងតំបន់។ គួរឲ្យដឹងដែរថាការបាញ់ប្រហារបាន កើតឡើងនៅក្នុងតំបន់ដូចគ្នានេះ ក្នុងទីក្រុងកាលពីយប់ថ្ងៃអាទិត្យដូចគ្នាដែរ ហើយជាសរុបមនុស្ស៥នាក់ បានទទួលរងរបួស៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានលើកឡើងថា WHO នឹងបន្តកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ។ ក្នុងពិធីប្រគល់-ទទួលជំនួយរបស់ WHO ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែសីហា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញទៅកាន់ប្រទេសបារាំងនោះ មិនមែនទៅជួបមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិទេ គឺសម្តេចទៅមាន ភារកិច្ចផ្ទាល់ខ្លួន។ នេះបើតាមលិខិតបដិសេធរបស់លោក ខៀវ សុភ័គរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃនាថ្ងៃ២៣ សីហា។ លោក ខៀវ សុភ័គបន្តថា “ការធ្វើដំណើរទៅបារាំងរបស់សម្តេច ស ខេងដោយសារមានធុរះផ្ទាល់ខ្លួន...
បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីការទូត២រូប និងត្រូវបានយកមកចេញផ្សាយដោយ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមេដឹកនាំប្រទេស G7 បាននាំគ្នាធ្វើការសន្យាដើម្បីរួបរួមគ្នាដើម្បីថាតើអាច សម្រេចចិត្តទទួលស្គាល់ជាផ្លូវ ការឬក៏ត្រូវដាក់ទណ្ឌកម្មទៅលើក្រុមតាលីបង់។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅ ក្នុងពេលនៃកិច្ចប្រជុំតាមអនឡាញដើម្បីពិភាក្សាទៅលើបញ្ហានៃក្រុមតាលីបង់ និងនៅក្រោយពេលដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកបានបន្តធ្វើការ ដកទូតចេញពី ប្រទេសអាហ្គានីស្ថាន។ ទូតម្នាក់របស់អ៊ឺរ៉ុបបានបញ្ជាក់ថាមេដឹកនាំ G7 បានយល់ព្រមពក្នាក្នុងការសហប្រតិបត្តិការគ្នាទៅលើកិច្ចការងារថា តើគួរទទួលស្គាល់ទៅលើការដឹកនាំរបស់ក្រុមតាលីបង់ ហើយបានប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជិត ស្និទ្ធជាមួយគ្នាបន្ថែមទៀត។ គួរឲ្យដឹងដែរថាអាហ្គានីស្ថាន...
កាប៊ុល៖ ក្រុមតាលីបង់ បានព្រមានថានឹងមាន“ ផលវិបាក” ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកវត្តមានរបស់ពួកគេ នៅអាហ្វហ្គានីស្ថាន លើសពីសប្តាហ៍ក្រោយ នៅពេលដែលភាពវឹកវរនៅតែបន្តគ្របដណ្តប់លើអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកត្រឹមតែពីរសប្តាហ៍មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់កងទ័ពទាំងអស់ត្រូវដកថយចេញពីប្រទេសនេះ។ ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើនភ័យខ្លាចការសងសឹក ចំពោះការធ្វើការជាមួយប្រទេសលោកខាងលិច – ទាហានរាប់ពាន់នាក់...