ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នានៅទីក្រុង Portland សហរដ្ឋអាមេរិក ស្លាប់ម្នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាហេតុការណ៍បាញ់ប្រហារមួយនៅក្នុង ទីក្រុងចំណាស់មួយរបស់អាមេរិក Portland កាលពីថ្ងៃអាទិត្យបានធ្វើឲ្យមនុស្សម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ។

មន្ត្រីប៉ូលីសបានបញ្ជាក់ថា ជនរងគ្រោះដែលមានវ័យ២៥ឆ្នាំ បានបាត់ជីវិតនៅក្នុងពេលដែលគាត់ត្រូវបាន បញ្ជុនទៅមន្ទីរពេទ្យហើយមកដល់ពេលនេះ នៅមិនទាន់មានការចាប់ខ្លួនណាម្នាក់ឡើយពីព្រោះថា បុរសម្នាក់នេះត្រូវបានគេជឿជាក់ថា បានពាក់ព័ន្ធជាមួយក្រុមបងធំ ដ៏សាហាវមួយប្រចាំក្នុងតំបន់។

គួរឲ្យដឹងដែរថាការបាញ់ប្រហារបាន កើតឡើងនៅក្នុងតំបន់ដូចគ្នានេះ ក្នុងទីក្រុងកាលពីយប់ថ្ងៃអាទិត្យដូចគ្នាដែរ ហើយជាសរុបមនុស្ស៥នាក់ បានទទួលរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top