ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនត្រូវបានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីដើម្បីសម្រួលដោះស្រាយការលំបាក ខណៈរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងពិធីប្រគល់ និងទទួលអំណោយនាថ្ងៃទី២៣ ខែសីហា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១០នាក់ទៀត ជាសះស្បើយចំនួន ៥៣៧នាក់ និងស្លាប់ចំនួន ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ២៧៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៨៩ ៦៤១នាក់ អ្នកជាសះស្បើយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានអំពាវនាវឲ្យប្រទេសជាមិត្តដែលកំពុងនៅកម្ពុជា និងក្រៅប្រទេស ចូលរួមសហការ ក្នុងការវិនិច្ឆ័យទោសលោក រ៉ុង ឈុន ទាំងអស់គ្នា ។ លោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្ស២នាក់ទៀត កាលពីថ្ងៃ១៨ សីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងបទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពី គយ ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ផ្ញើជូន...
បរទេស៖ សេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិក និងមន្ទីរបញ្ចកោណ បានបង្ហាញពីពេលវេលាដ៏ទូលំទូលាយបំផុតចំពោះការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមានរយៈពេលពីពីរខែទៅពីរឆ្នាំ។ ការដួលរលំទីក្រុងកាប៊ុលចំពោះពួកតាលីបង់នោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានកើតឡើងដែលជាការភ្ញាក់ផ្អើលមួយដល់មនុស្សជាច្រើន នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី “This Week.” ជាមួយទូរទស្សន៍...
បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងជំរុញប្រធានាធិបតីអាមេរិកលោកចូបៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិត G7 នៅថ្ងៃអង្គារនេះ ដើម្បីពន្យាពេលការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពសំខាន់មួយរបស់ការិយាល័យនាយករដ្ឋមន្រ្តី Downing Street បានប្រាប់កាសែតកាលពីថ្ងៃអាទិត្យថា “ ការផ្តោតសំខាន់របស់ G7...
ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមការងារប្រចាំខេត្តរតនគីរី នៃអង្គការ BirdLife សហការជាមួយ មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះ (ACCB) បានចុះជួយសង្រ្គោះសត្វក្រៀលមួយក្បាល ក្រោយទទួលព័ត៌មានពីអាជ្ញាធរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ថា មានសត្វក្រៀលមួយក្បាលបានជាប់មងរបស់ប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អង្គការសត្វស្លាប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣...
បរទេស៖ប្រជាជនអាហ្វហ្គានីស្ថាន ដែលគ្រោងធ្វើដំណើរថ្មើរជើងរយៈពេលមួយសប្ដាហ៍ ឆ្លងកាត់តាមប្រទេសអ៊ីរ៉ង់ សំដៅទៅកាន់ព្រំដែនតួកគី នឹងប្រឈមមុខជាមួយជញ្ជាំងរបបកម្ពស់៣ម៉ែត្រ ប្រឡាយ និងរបងលួស ស្របពេលដែលអាជ្ញាធរតួកគី បង្កើនកិច្ចប្រឹងប្រែងរារាំងជនភៀសខ្លួនមិនឲ្យចូលមកក្នុងប្រទេសខ្លួន។ ការពង្រឹងវិធានការការពារព្រំដែននៅក្នុងប្រទេសតួកគី ដែលបានទទួលរួចហើយនូវជនភៀសខ្លួនស៊ីរី៤លាននាក់ និងជាចំណុចដំណាក់កាលមួយ សម្រាប់ជនអន្តោប្រវេសន៍ជាច្រើន ដែលព្យាយាមចូលទៅកាន់អឺរ៉ុបនោះ បានចាប់ផ្តើម ស្របពេលដែលពួកតាលីបង់ បានចាប់ផ្តើមវាយសម្រុកនៅអាហ្វហ្គានីស្ថាន និងកាន់កាប់បានទីក្រុងកាប៊ុល កាលពីសប្ដាហ៍មុន។ តាមសេចក្តីរាយការណ៍ អាជ្ញាធរតួកគី គ្រោងបន្ថែមជញ្ជាំងរបងព្រំដែនប្រវែង៦៤គីឡូម៉ែត្រទៀត...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បាននិយាយថា លោកជឿជាក់ថា ប្រវត្តិសាស្ត្រ នឹងបង្ហាញថា លោកបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះជាពួកតាលីបង់ផ្តួលរំលំ រដ្ឋាភិបាលរបស់ប្រទេសនេះក៏ដោយ។ ថ្លែងនៅសេតវិមាននៅថ្ងៃអាទិត្យ លោក បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានធ្វើការជម្លៀសបានយ៉ាងជោគជ័យ នូវមនុស្សជាង៣៣.០០០នាក់...
បរទេស៖ ប្រេសិតពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ស្របពេលដែលសម្ពន្ធមិត្តទាំងពីរ សម្លឹងរកផ្លូវនាំកូរ៉េខាងជើង ឲ្យវិលត្រឡប់មករកការចរចាគ្នាវិញ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង។ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា លោក Sung Kim បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ហើយលោកបានជួបជាមួយ រដ្ឋមន្ត្រីការបរទេស លោក...