ប្រទេស៖ដោយជំរុញទីក្រុងតេអេរ៉ង់ ឲ្យវិលរកតុចរចាជាមួយវិធីមានអំណោយផលល្អនោះ អាល្លឺម៉ង់នៅពេលថ្មីៗនេះបាននិយាយថា ការពន្លឿនចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ឲ្យជិតដល់កម្រិតអាវុធ គឺជាការបំពានបម្រាម ដែលមានក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឹម៉ង់មួយរូប បាននិយាយប្រាប់សន្និសីទកាសែតមួយថា “ប្រទេសអ៊ីរ៉ង់គ្មានយុត្តាធិការស៊ីវិលដែលអាចជឿទុកចិត្តបាន សម្រាប់ការបោះជំហាននេះ និងជំនួសមកវិញ ទទួលបានចំណេះដឹងនិងជំនាញយោធា។ យើងជំរុញឲ្យអ៊ីរ៉ង់វិលមករកតុចរចាគ្នា ជាំមួយនឹងគោលជំហរមានអំណោយផលល្អ”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euronews នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖គណៈកម្មការគ្រប់គ្រងនិងរដ្ឋបាលទ្រព្យសម្បត្តិរដ្ឋចិន ហៅកាត់ថា SASAC បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា ប្រទេសចិននឹងបង្កើតក្រុមហ៊ុនខ្នាតធំជាកម្មសិទ្ធិរដ្ឋាភិបាលកណ្ដាលថ្មី ដោយផ្តោតលើឧស្សាហកម្មកំពុងលេចធ្លោរតាមបែបយុទ្ធសាស្ត្រថ្មី នៅពេលដ៏សមស្រប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រខ្លួន គណៈកម្មការ SASAC នេះ បាននិយាយថា ក្រុមហ៊ុនខ្នាតយក្សជាកម្មសិទ្ធិរដ្ឋ នៅក្នុងមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរនេះ គួរតែបង្កើតការច្នៃប្រឌិត និងពង្រឹងការស្រាវជ្រាវបច្ចេកវិទ្យា សម្រាប់ម៉ាស៊ីនឧស្សាហកម្ម ឈីបកុំព្យូទ័រ វត្ថុធាតុដើមថ្មី និងរថយន្តថាមពលថ្មី។ គណៈកម្មការចិនដដែលនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល ៨៧៩នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ដល់ព័ត៌មាននៃ ប.ស.ស. ដែលកន្លងមកកិច្ចប្រជុំពិភាក្សាទាក់ទងទៅនឹង ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាន នៃ ប.ស.ស. បានប្រព្រឹត្តិទៅជាច្រើន លើករួចមកហើយ។ ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ...
បរទេស៖របាយការណ៍ថ្មីមួយ ពីគណៈកម្មការអាមេរិកទទួលបន្ទុកលើសេរីភាពសាសនាអន្តរជាតិ USCIRF បាននិយាយថា ប្រទេសកូរ៉េខាងជើង ពង្រឹងបន្ថែមលើការបដិសេធ ជំនឿសាសនា តាមរយៈមធ្យោបាយផ្សេងៗ រួមមានទាំងការធ្វើទារុណកម្ម និងការកាត់ទោសប្រហារជីវិត។ របាយការណ៍ ដែលចេញនៅថ្ងៃពុធសប្ដាហ៍នេះនោះ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង បង្កការលំបាកជាខ្លាំង ចំពោះភាពរីករាយរបស់ប្រជាពលរដ្ឋលើសិទ្ធិសេរីភាពបញ្ចេញមតិ មនសិការ សាសនា ឬក៏ជំនឿ ហើយការបំពានសិទ្ធិសេរីភាពក្នុងប្រទេសកូរ៉េខាងជើង កំពុងតែបន្តធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ។ ដោយផ្អែកលើបទសម្ភាសន៍ជាំមួយជនផ្តាច់ខ្លួនកូរ៉េខាងជើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៩នាក់បន្ថែមទៀត។
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រែល មិត្តចិននឹងបន្តផ្ដល់វ៉ាក់សាំងកូវីដ១៩ចំនួន៥០មឺុនដូសបន្ថែមទៀត ដល់់ប្រទេសកម្ពុជា ។នេះបើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានបញ្ជាក់ឲ្យដឹងថាវ៉ាក់សាំងកូវីដ១៩ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់មិត្តចិន នឹងដឹកមកដល់កម្ពុជានៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ខាងមុខ ដោយមានការអញ្ជើញទៅទទួលពីសំណាក់...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់ មួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញ និងបន្តអនុវត្តនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ១១៨នាក់ និងស្លាប់ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៨៤៨នាក់ និងកំពុងសម្រាកព្យាបាល១.០៩៩នាក់ ស្លាប់៦៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១៤នាក់ថ្មី និងមានអ្នកជាសះស្បើយចំនួន៥៣នាក់ ។