Covid-19

រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៧នាក់ បន្ថែមទៀត នៅខេត្តកំពង់ធំ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល ៨៧៩នាក់ ស្លាប់៨៩នាក់៕

To Top