ព័ត៌មានអន្តរជាតិ

របាយការណ៍អាមេរិក៖កូរ៉េខាងជើង ធ្វើទារុណកម្មនិងប្រហារជីវិតអ្នក ជឿសាសនា

បរទេស៖របាយការណ៍ថ្មីមួយ ពីគណៈកម្មការអាមេរិកទទួលបន្ទុកលើសេរីភាពសាសនាអន្តរជាតិ USCIRF បាននិយាយថា ប្រទេសកូរ៉េខាងជើង ពង្រឹងបន្ថែមលើការបដិសេធ ជំនឿសាសនា តាមរយៈមធ្យោបាយផ្សេងៗ រួមមានទាំងការធ្វើទារុណកម្ម និងការកាត់ទោសប្រហារជីវិត។

របាយការណ៍ ដែលចេញនៅថ្ងៃពុធសប្ដាហ៍នេះនោះ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង បង្កការលំបាកជាខ្លាំង ចំពោះភាពរីករាយរបស់ប្រជាពលរដ្ឋលើសិទ្ធិសេរីភាពបញ្ចេញមតិ មនសិការ សាសនា ឬក៏ជំនឿ ហើយការបំពានសិទ្ធិសេរីភាពក្នុងប្រទេសកូរ៉េខាងជើង កំពុងតែបន្តធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ។

ផ្ទាំងពាណិជ្ជកម្ម

ដោយផ្អែកលើបទសម្ភាសន៍ជាំមួយជនផ្តាច់ខ្លួនកូរ៉េខាងជើង របាយការណ៍នោះ បានកត់ត្រាការកាត់ទោស៦៨ករណីចំពោះសាសនាគ្រិស្តនិងសាសនាកូរ៉េ ដែលសាសនាទាំងពីរនេះ នៅតែត្រូវបានគេគោរពជឿនៅក្នុងប្រទេសកូរ៉េខាងជើង។

លោកស្រី Suyeon Yoo ជាសហនិពន្ធនៃរបាយការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “ការបំផ្លាញសហគមន៍សាសនា គឺជាមូលដ្ឋានគ្រឹះនៃកិច្ចការពារមនោគមវិជ្ជា ដែលមានត្រឹមតែគាំទ្រដល់លោក គីម ជុងអ៊ុន និងថ្នាក់ដឹកនាំកូរ៉េខាងជើងប៉ុណ្ណោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×