ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដាន និងស្រាវជ្រាវប្រវត្តិសាស្រ្ត បានលើកឡើងថា ការិយាល័យអ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម មិនគួរប្រើពាក្យ«ឥណ្ឌូចិន»ទៀតទេ។ គួរប្រើពាក្យផ្សេងជំនួស។ ពាក្យនេះខ្មែរបច្ចុប្បន្នមិនចង់ឮទេហើយក៏មិនមានពាក្យនេះ តទៅទៀតដែរ។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩៤៩នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្រ្ត « ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមន៍ នៃមេរោគកូវិដ១៩ ប្រភេទដែលតា «Delta»។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ថ្មី និងមានករណីជាសះស្បើយ៦១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៦២នាក់ ស្លាប់៥៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៤នាក់ និងស្លាប់ម្នាក់ ។
បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អាហ្វហ្គានីស្ថាន បានកោតសរសើរ ចំពោះទង្វើពួកតាលីបង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយថា ក្រុម ដែលនៅតែត្រូវចាត់ទុកជាផ្លូវការថាជាអង្គការភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ីនេះ ក្នុងពេល២៤ម៉ោងដំបូង បានធ្វើឲ្យទីក្រុងកាប៊ុលមានសុវត្ថិភាពជាង ដែលស្ថិតនៅក្រោមអាជ្ញាធរពីមុន។ ការថ្លែងបែបនេះរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Dmitry Zhirnov នេះ តាមសេចក្តីរាយការណ៍ បានឆ្លុះបង្ហាញឲ្យឃើញពីការប្រឹងប្រែងដោយមិនលាក់បាំងរបស់រុស្ស៊ី ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវចំណងមិត្តភាពរបស់ខ្លួនជាមួយពួកតាលីបង់។ ថ្លែងទៅកាន់វិទ្យុ Ekho Moskvy...
បរទេស៖ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅថ្ងៃចន្ទនេះថា ជម្ងឺកូវីដ១៩ បានបង្ហាត់បង្រៀនឥណ្ឌូនេស៊ី ពីវិធីធ្វើឲ្យមានតុល្យភាព រវាងសុខភាពនិងផលប្រយោជន៍សេដ្ឋកិច្ច ស្របពេលលោកបង្ហាញនូវការយល់ឃើញថា គោលនយោបាយរដ្ឋាភិបាល មិនស៊ីសង្វាក់គ្នា នៅពេលធ្វើការដោះស្រាយជម្ងឺរាតត្បាត។ ថ្លែងនៅមុនទិវាឯករាជ្យជាតិលើកទី៧៦ លោក Joko Widodo បានមានប្រសាសន៍ថា ក្នុងដំណើរធ្វើការសម្រេចចិត្ត រដ្ឋាភិបាលត្រូវតែបន្តយោងដល់ទិន្នន័យ ក៏ដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ថ្មីបំផុត ស្រប...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃអង្គារនេះបានឲ្យដឹងថាបណ្តាប្រទេសនៅក្នុងក្រុម APEC ឬ Asia Pacific Economic Cooperation (APEC) ត្រូវបានគេមើលឃើញថាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ ៦,១ភាគរយសម្រាប់ត្រិមាសដំបូងដើមឆ្នាំ២០២១នេះ។ តួលេខនេះមានសន្ទុះឡើងខ្លាំងបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ APEC បានធ្លាក់ចុះខ្លាំងកាលពីពេលវេលាដូចគ្នាកាលពីឆ្នាំទៅ២០២០ដល់ទៅ២ភាគរយហើយកំណើននៅក្នុងត្រីមាសឆ្នាំនេះ នឹងក្លាយទៅជាកត្តារុញច្រានឲ្យការរំពឹងទុកនៃសេដ្ឋកិច្ចរបស់តំបន់នឹងអាចកើនឡើង៦,៤ភាគរយជាការព្យាករណ៍ទុក។ កំណើនខ្ពស់នៅត្រីមាសទី ១ ឆ្នាំ ២០២១ គឺដោយសារកត្តារួមបញ្ចូលដោយសារកត្តាជាច្រើនជាពិសេសនៅបន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងច្រើនកាលពីមួយឆ្នាំមុនក៏ដូចជាការចំណាយរបស់រដ្ឋាភិបាល ខ្ពស់ជាងមុនដោយសារផលប៉ះពាល់ជាបន្តបន្ទាប់នៃជំងឺរាតត្បាតលើសកម្មភាពសេដ្ឋកិច្ចខណៈការប្រើប្រាស់ក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលនេះផងដែរ៕ប្រែសម្រួល៖ស៊ុនលី
ប្រទេស ៖ អ៊ូសបេគីស្ថាន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង របស់អាហ្វហ្គានីស្ថានមួយគ្រឿង ហើយបង្ខំឱ្យចុះចតយន្តហោះយោធា ២២គ្រឿង និងឧទ្ធម្ភាគចក្រយោធា ២៤ គ្រឿង ដែលដឹកកងទ័ពអាហ្វហ្កានីស្ថាន ជិត ៦០០ នាក់ ដែលបានឆ្លងដែនខុសច្បាប់ របស់ខ្លួនកាលពីចុងសប្តាហ៍ នៅពេលដែលពួកតាលីបង់ បានគ្រប់គ្រងអាហ្វហ្គានីស្ថាន ។ យោងតាមសារព័ត៌មាន Daily...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៤នាក់ថ្មី និងមានករណីជាសះស្បើយ២២៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៨៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៦៤២នាក់ និងកំពុងសម្រាកព្យាបាល១.១៤៣នាក់ ស្លាប់៦០នាក់៕