ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៧នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ចំពោះករណីដោយសារជំងឺកូវីដ១៩ ចំនួន២នាក់រួមមាន៖ ១/បុរសជនជាតិខ្មែរ ឈ្មោះ ចាន់ ភារៈ អាយុ៣៧ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ២/ ស្រ្តីជនជាតិខ្មែរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៦៦នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២៨៧នាក់ និងកំពុងសម្រាកព្យាបាល១.៣៤០នាក់ ស្លាប់៦០នាក់៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ...
ឡុងដ៌៖ ក្រុមតាលីបង់ បានដណ្ដើមបានការគ្រប់គ្រង រដ្ឋធានីកាប៊ុលហើយ ដែលការដួលរលំរដ្ឋាភិបាល អាហ្វហ្គានីស្ថាននាពេលនេះ ជាលទ្ធផលនៃការដកកងទ័ព ដោយមិនទទួលខុសត្រូវរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអាហ្វហ្គានីស្ថាន បានបង្កើនល្បឿនអ្វីៗ ទាំងអស់ដោយកត់សម្គាល់ថា គ្មាននរណាម្នាក់ចង់ឱ្យអាហ្វហ្កានីស្ថាន ក្លាយជាកន្លែងបង្កភេរវកម្មឡើយ ខណៈក្រុមតាលីបង់ បានចូលរដ្ឋធានីនៃប្រទេស...
កាប៊ុល៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលកងកម្លាំងតាលីបង់ បានចូលរដ្ឋធានីកាប៊ុល និងបានកាន់កាប់វិមាន ប្រធានាធិបតីហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ghani បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកកាលពីល្ងាចថ្ងៃអាទិត្យថា លោកបានចាកចេញពីប្រទេស ដោយនិយាយថា វិធានការនេះ គឺដើម្បីការពារការបង្ហូរឈាម។ លោកបានលើកឡើហថា...
បរទេស៖ ពួកបះបោរតាលីបង់ បានចូលក្នុងទីក្រុងកាប៊ុល ដែលជារដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ ស្របពេលដែលសហរដ្ឋអាមេរិក ជម្លៀសមន្ត្រីការទូតចេញពីស្ថានទូតខ្លួន តាមឧទ្ធម្ភាគចក្រ ហើយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានមួយរូប បាននិយាយថា អំណាចនឹងត្រូវប្រគល់ឲ្យរដ្ឋបាលបណ្ដោះអាសន្ន។ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ នៃប្រទេសអាហ្វហ្គានីស្ថានមួយរូប បាននិយាយប្រាប់សារព័ត៌មានថា ពួកតាលីបង់កំពុងមកពីគ្រប់ទិសទាំងអស់ ចូលមកក្នុងរដ្ឋធានី ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Zabihullah Mujahid...
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ផ្តល់នីតិសម្បទាឡើងវិញ ដល់ឈ្មោះ ឃឹម ឡាគី និងឈ្មោះ ម៉ៅ សុផល អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ តាមអំណាចដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានអះអាងថា សេវាធ្វើតេស្ដ រកមេរោគកូវីដ១៩ នៅតាមពេទ្យឯកជន មានតម្លៃថ្លៃ ដោយសារគិតទាំងតម្លៃខោអាវពេទ្យ ដែលពាក់សម្រាប់ធ្វើតេស្តផងដែរ។ សូមរំលឹកថា កាលពីដើមខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល ត្រូវត្រួតពិនិត្យឡើងវិញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥២នាក់ថ្មី ខណៈមានករណីអ្នកជាសះស្បើយ ១៧នាក់ និងស្លាប់ម្នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ ក្រសួងសុខាភិបាល គណកម្មាការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញសារព័ត៌មាន ជួយផ្សព្វផ្សាយឱ្យ បានច្រើនដើម្បីឱ្យប្រជាជន បានជ្រាបនិងនាំគ្នា ទៅចាក់វ៉ាក់សាំង បានគ្រប់ៗគ្នា។ តាមរយៈខំមិនតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន...