ព័ត៌មានជាតិ

សម្ដេចតេជោ៖ សេវាធ្វើតេស្ដ រកមេរោគកូវីដ១៩ នៅតាមពេទ្យឯកជន មានតម្លៃថ្លៃ ដោយសារគិតទាំងតម្លៃ ខោអាវពេទ្យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានអះអាងថា សេវាធ្វើតេស្ដ រកមេរោគកូវីដ១៩ នៅតាមពេទ្យឯកជន មានតម្លៃថ្លៃ ដោយសារគិតទាំងតម្លៃខោអាវពេទ្យ ដែលពាក់សម្រាប់ធ្វើតេស្តផងដែរ។

សូមរំលឹកថា កាលពីដើមខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល ត្រូវត្រួតពិនិត្យឡើងវិញ នូវសេវាធ្វើតេស្ដ រកមេរោគកូវីដ១៩ នៅតាមបណ្ដាមន្ទីរ ពេទ្យឯកជនមួយចំនួន ខណៈមានការរអ៊ូរទាំ ពីសំណាក់ប្រជាពលរដ្ឋ។

តាមរយៈខំមិន ឆ្លើយតបទៅនឹង គណនីហ្វេសប៊ុក ឈ្មោះ Bou Pheakdey សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «ខ្ញុំក៍បានសួររឿងនេះដែរ។ ចម្លើយត្រឡប់មកវិញ គឺផ្នែកឯកជនមិនមែនគិតតែ ឧប្បករណ៍ធ្វើតេស្តទេ គឺគិតទាំងតម្លៃខោអាវពេទ្យ ដែលពាក់សម្រាប់ធ្វើតេស្តផងដែរ។ ចម្លើយនេះសមហេតុសមផល ព្រោះពេលធ្វើតេស្តត្រូវពាក់ខោអាវពេទ្យ ដើម្បីការពារខ្លួនរបស់គ្រូពេទ្យ។ ប្រសិនយល់ថាពេទ្យឯកជនថ្លៃ សូមទៅយកសំណាកធ្វើតេស្តនៅកន្លែង រដ្ឋរៀបចំ»៕

To Top