បរទេស៖ សហរដ្ឋអាមេរិក និង ប្រទេសចិន កំពុងបង្កើនការវាយប្រហារគ្នាទៅវិញទៅមកតាមរយៈការនិទានរឿងអំពីការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា។ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការស៊ើបអង្កេតស៊ើបការណ៍សម្ងាត់រយៈពេល ៣ ខែ លើប្រភពដើមរបស់វីរុសកូរ៉ូណា នៅចុងខែឧសភា ដោយលទ្ធផលនៃការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងមកដល់លើតុរបស់គាត់នៅចុងខែសីហានេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមប្រភពមួយបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកំពុងស្ថិតនៅកណ្តាលនៃការស្វែងរកសាក្សីពីទីក្រុងវូហាន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ បានកាន់កាប់ព្រំដែនរបស់ ប្រទេសអាហ្វហ្គានីស្ថាន ជាប់ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ស្របពេលដែលពួកគេបន្ត ការវាយលុកយ៉ាងលឿន។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក Sergei Shoigu បាននិយាយប្រាប់សន្និសីទ យុវជនមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ថ្នាក់ដឹកនាំរបស់ក្រុមបះបោរនោះ...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤,១៥៤នាក់ និងយានយន្តចំនួន ៩៩០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល សរុប២,០៥៨ ករណី។ យោងតាមចេញសេចក្តីជូនដំណឹង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា កងទ័ពអាហ្វហ្គានីស្ថាន ត្រូវតែប្រយុទ្ធ ដើម្បីខ្លួនឯង ខណៈដែលទីក្រុងជាច្រើន បានធ្លាក់ទៅក្រោម ការគ្រប់គ្រងរបស់ពួកតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលហាក់ដូចជា ការមិនទទួលខុសត្រូវ ទាល់តែសោះ ក្រោយការដកកងទ័ពរបស់អាមេរិក និងណាតូ ចេញពីប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ។ លោក បៃដិន...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីស្រាអែល លោក Yair Lapid តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក ដែលនេះនឹងជាដំណើរទស្សនកិច្ច លើកដំបូង ធ្វើឡើងដោយមន្ត្រីការទូតកំពូល របស់អ៊ីស្រាអែល ចាប់តាំងពីប្រទេសទាំងពីរ បានធ្វើឲ្យចំណងមិត្តភាពប្រសើរឡើង កាលពីឆ្នាំមិញ។ កាលពីខែធ្នូ ប្រទេសអ៊ីស្រាអែលនិងប្រទេសម៉ារ៉ុក បានព្រមព្រៀងគ្នាបន្តឡើងវិញ នូវចំណងមិត្តភាពការទូត និងចាប់ផ្តើមសារជាថ្មី នូវជើងហោះហើរយន្តហោះដោយត្រង់ ក្រោមកិច្ចព្រមព្រៀង...
បរទេស៖ សេតវិមាន នឹងស្នើឲ្យអង្គការ OPEC និងសម្ពន្ធមិត្តផលិតប្រេង របស់ខ្លួន ធ្វើការបង្កើនការផលិត នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងតម្លៃប្រេងសាំង ឡើងខ្ពស់ ស្របពេលមានក្តីព្រួយបារម្ភថា អតិផរណាកើនឡើង អាចនឹងឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចដែលងើបឡើងវិញ ពីជម្ងឺកូវីដ១៩។ ក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយជាមួយតំណាងនានា មកពីប្រទេសអារ៉ាប៊ីសាអូឌីត ជាមេដឹកនាំអង្គការ OPEC...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាដល់ កងទ័ពទាំងអស់ ចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មដឹកជញ្ជូន ប្រជាពលរដ្ឋរបស់យើង ទៅកាន់មណ្ឌលចត្តាឡីស័កនានា ដែលបានកំណត់។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «សូមបងប្អូនកងទ័ពទាំងអស់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៥នាក់ និងស្លាប់ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា អាមេរិកចាប់ផ្ដើមរករឿង នៅមជ្ឈឹមបូព៌ា បន្ទាប់ពីរករឿងប្រទេសខ្លះនៅអាស៊ី ក្នុងនោះមានប្រទេសកម្ពុជាផង ដែលអាមេរិកចោទនិងមួលបង្កាច់ ថាមានមូលដ្ឋានយោធារបស់ចិន។ លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពីមានការចុះផ្សាយថា រដ្ឋាបាលអាមេរិក លោក Joe Biden...