Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣នាក់ថ្មី និងជាសះស្បើយ ១០៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១០៥នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.៣៩២នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៨៥៨ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៥២៥នាក់ ស្លាប់ចំនួន៩នាក់៕

To Top
×