ដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៩នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៨នាក់ថ្មី និងមានករណីជាសះស្បើយ១៤នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៦២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៥៧៣នាក់ និងកំពុងសម្រាកព្យាបាល១.០១៩នាក់ ស្លាប់៣០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៤០នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៩១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៧២នាក់ និងកំពុងសម្រាកព្យាបាល៣៩៥នាក់ ស្លាប់៤២នាក់៕
ភ្នំពេញ៖ សេចក្ដីរាយការណ៍ ពីខេត្តត្បូងឃ្មុំ បានឲ្យដឹងថាលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកទ្វារព្រំដែន ទ្វេភាគីដូនរ័ត្ន ជាអ្នកនៅពីក្រោយខ្នង នៃបទល្មើសឆ្លងដែនជាច្រើនឆ្នាំ ដោយលោកបានបើកដៃ ឲ្យឈ្មួញនាំទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដឹកចេញឆ្លងដែន យកទៅលក់នៅវៀតណាម យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វារទ្វេភាគី ដូនរ័ត្ន។ សេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២៦ កក្កដា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីកំពង់ផែ ដោយមានការចូលរួម ដោយផ្ទាល់ និង តាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ ។...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានបញ្ជាឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត មួយចំនួនបញ្ឈប់ការ ហៅចូលទៅកាន់អ្នក ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម អំពីសេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិន បានចុះឈ្មោះប្រើប្រាស់ជាមុន ។ ក្រសួងថា សកម្មភាពនេះ បានរំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ១១២នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
បច្ចុប្បន្នភាព ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ ផ្នែកជំងឺឆ្លង នៅទូទាំងពិភពលោក រួមទាំងអ្នកជំនាញ របស់អង្គការសុខភាព ពិភពលោកផងដែរ នៅតែខ្វែងគំនិតគ្នា ក្នុងរឿងចាក់វ៉ាក់សាំង បង្ការវីរុស Covid-19 របស់ក្រុមហ៊ុន ២លាយបញ្ចូលគ្នា ឬចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មី ។ ការខ្វែងគំនិតគ្នានេះ នៅមិនទាន់ដាច់ស្រេច...
ភ្នំពេញ៖ ២៦ កក្កដា ២០២១ – វល្លិតកូដកម្ពុជា ជាច្រកមួយ សម្រាប់ដាក់លក់ ទំនិញឌីជីថល ដែលមានមតិការកម្សាន្ត និងហាងលក់ទំនិញ តាមអ៊ីនធើណិត ដ៏ពេញនិយមបំផុត នៅទូរទាំងពិភពលោក បានពង្រីកជម្រើស ទូរទាត់ប្រាក់ របស់ខ្លួនបន្ថែមទៀត សម្រាប់អតិថិជន របស់វល្លិតកូដ (Wallet Codes) នៅកម្ពុជា...
បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃច័ន្ទបានបន្ថែមការស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១៥៤ នាក់ បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី ៨ ខែកក្កដា ដល់ថ្ងៃទី ២៥ ខែកក្កដា ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់សរុប...