ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣៣នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ហើយថាទាំងភាគីខាងរុស្សី និងសហរដ្ឋអាមេរិកនឹងបន្តកិច្ចពិភាក្សាកម្រិតខ្ពស់របស់ខ្លួនថែមទៀត នៅសប្តាហ៍ក្រោយគឺជាកិច្ចខំប្រឹងប្រឹងលើកទី២ហើយ សម្រាប់ខែកក្កដានេះដើម្បីស្វែងរកឲ្យបាននូវស្ថេរភាព នៅក្នុងភាពតានតឹងនៃទំនាក់ទំនងរវាងគ្នាកន្លងមក។ គឺជាកិច្ចប្រជុំដែលត្រូវបានហៅថា ជាយុទ្ធសាស្ត្រសម្រាប់ស្ថេរភាពឬ Strategic Stability Dialogue និងត្រូវបង្កើតឡើងតាំងតែពីថ្ងៃទី១៦ ខែមិថុនាក្នុងកិច្ចប្រជុំនៃមេដឹកនាំ អាមេរិកលោក Joe Biden ជាមួយនឹងលោកប្រធានាធិបតីរុស្សី Vladimir Putin នៅក្នុងទីក្រុង Geneva...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិតាហ្ស៊ីហ្គីស្ថាន លោក Sherali Mirzo នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានលើកឡើងពីវិធីកររួមគ្នាដើម្បីទប់ទល់ការគម្រាមកំហែង ពីពួកតាលីបង់ នៅក្នុងតំបន់ព្រំដែនតាហ្ស៊ីហ្គីស្ថាននិងអាហ្វហ្គានីស្ថាន។ ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានប្តេជ្ញាជួយដល់សម្ពន្ធមិត្តរបស់ខ្លួន គឺប្រទេសតាហ្ស៊ីគីស្ថាន ដើម្បីកសាងប៉ុស្តិ៍ការពារថ្មីនៅតាមព្រំដែន ស្របពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខណៈកងទ័ពដឹកនាំដោយសហរដ្ឋអាមេរិកដកចេញ ក្រោយកិច្ចអន្តរាគមន៍រយៈពេល២០ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី...
បរទេស៖ មន្ត្រីអាមេរិកមួយរូប នាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែពិចារណាធ្វើការបង្ក្រាប លើការលក់ប្រេងអ៊ីរ៉ង់ទៅឲ្យចិន ស្របពេលដែលធ្វើការត្រៀមខ្លួនសម្រាប់ភាពអាចទៅរួច ដែលទីក្រុងអេរ៉ង់នឹងមិនវិលធ្វើការពិភាក្សានុយក្លេអ៊ែ ឬក៏កាន់យកប្រការកាន់តែលំបាកឡើង នៅពេលមានរឿងកើតឡើង។ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រាប់ទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះថា គោលបំណងដ៏ចម្បងរបស់ខ្លួន គឺដើម្បីស្តារឡើងវិញនូវការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ និងធ្វើការប៉ាន់ស្មានថា ការវិលត្រឡប់វិញទាន់ពេលវេលា មិនមានភាពចំបាច់ត្រូវដាក់ពិន័យក្រុមហ៊ុនចិន ដែលបំពានទណ្ឌកម្មអាមេរិក តាមរយៈការទិញប្រេងឆៅអ៊ីរ៉ង់។ គោលជំហរនេះ កំពុងតែវិវត្តដោយសារតែភាពមិនច្បាស់លាស់...
បរទេស៖ នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅកាន់អឺរ៉ុប លោកឧត្តមសេនីយ៍ John Raymond ជាមេបញ្ជាការកងកម្លាំងអវកាសអាមេរិក បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកស្វះស្វែងរកដៃគូ ដើម្បីទប់ទល់នឹងការគម្រាមកំហែង ពីប្រទេសចិននិងរុស្ស៊ី។ លោក John Raymond បានជួបគ្នាជាមួយតំណាងមកពីប្រទេសលុចហ្សំបួរ អេស្ប៉ាញ ហូឡង់ និងប៊ែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការស្វះស្វែងកសាងចំណងមិត្តភាព ឆ្ពោះទៅរកសហប្រតិបត្តិការនៃសម្ពន្ធមិត្ត ក្នុងវិស័យអវកាស។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៩១នាក់ និងស្លាប់២នាក់។ ក្នុងករណីឆ្លងថ្មីរួមមាន៖ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ១៤នាក់, ស្រុកកងមាស ០២នាក់ ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ...