បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងមិនបញ្ជូនកងកម្លាំងអាមេរិក ជំនាន់ផ្សេងមួយទៀតទៅធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាននោះឡើយ ដោយសន្យាបញ្ចប់បេសកកម្ម យោធាអាមេរិកនៅទីនោះត្រឹមថ្ងៃទី៣១ ខែសីហា។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានថ្លែងអំពីកិច្ចប្រឹងប្រែងដកទ័ព នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន ដោយឆ្លើយសំនួរពីអ្នកសារព័ត៌មាន និងការពារការសម្រេចចិត្តនៃរដ្ឋបាលរបស់លោក...
បរទេស៖ ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះឯកជនរបស់គាត់ កាលពីព្រឹកថ្ងៃពុធ ហើយភរិយារបស់គាត់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ប៉ូលីសហៃទី ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណជនល្មើស ដែលត្រូវបានសង្ស័យគឺមានចំនួន ២៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ នេះជាវីដេអូដែលបង្ហាញ ម៉ាកសញ្ញារថយន្តដ៏ល្បីល្បាញ លំដាប់ពិភពលោកដោយមានតែ១៤៩គ្រឿង តែប៉ុណ្ណោះនៅទូទំាងពិភពលោក៕ សូមទស្សនាទស្សនាពិធីសម្ពោធដ៏អស្ចារ្យ របស់ម៉ាកសញ្ញារថយន្តដ៏ល្បីល្បាញ ខាងក្រោមនេះ៖
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ា នឹងបិទទ្វារដំណើរការជាបណ្តោះអាសន្នសម្រាប់សាលារៀនទាំងអស់ ដោយសារតែថ្មីៗនេះបានរកឃើញវត្តមាននៃការផ្ទុះឡើងនូវវីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ មួយនេះ ។ ការបិទគ្រឹះស្ថានអប់រំមូលដ្ឋាន ក្នុងនោះរាប់ទាំងសាលារៀនឯកជន និងពុទ្ធិកវិទ្យាល័យ បន្ទាប់ពីបានបើកដំណើរការឡើងវិញកាលពីខែមុន ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រនេះ និងរហូតដល់ថ្ងៃទី២៣ ខែកក្កដា...
បង់ក្លាដែស៖ សេវាកម្មគ្រាអាសន្នបានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់ រោងចក្រមួយកន្លែង នៅបង់ក្លាដែស ដែលបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់ ដែលជាប់ខ្លួននៅក្នុងអណ្តាតភ្លើង ហើយបង្ខំឱ្យកម្មករលោតផ្លោះដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ពីជាន់ខាងលើ។ មនុស្សប្រហែល ៣០ នាក់បានរងរបួសនៅក្នុងអគ្គិភ័យនេះ ហើយសាច់ញាតិ និងកម្មករផ្សេងទៀតរាប់រយនាក់បានរង់ចាំ ដោយអន្ទះសានៅ ខាងក្រៅរោងចក្រអាហារ នៅពេលដែលវាបន្តឆេះយ៉ាងសន្ធោសន្ធៅ។ សាច់ញាតិដែលមិនបានបញ្ជាក់ អត្តសញ្ញាណនៃជនរងគ្រោះ...
បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបង្ហាញនូវគំនូរជាគំរូថ្មីនៃយន្តហោះទម្លាក់គ្រាប់ B-21 Raider នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ គំរូថ្មីនេះ គឺផ្អែកលើយន្តហោះពិតប្រាកដ និងការបកស្រាយរបស់វិចិត្រករចំពោះការរចនាយន្តហោះទម្លាក់គ្រាប់ ជាមួយមូលដ្ឋានទ័ពអាកាស Edwards នៅរដ្ឋកាលីហ្វូញ៉ា ជាទីដែលវានឹងឆ្លងកាត់ការតេស្តសាកល្បង។ ឆ,ស១គួរបញ្ជាក់ថា គម្រោង ការវិភាគនិងរបាយការណ៍ទាំងអស់ សម្រាប់ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់...
បរទេស៖អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើសេចក្តីប្រកាសថា យន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់កងកម្លាំងជើងអាកាសតួកគី និងកងទ័ពចំនួន៨០នាក់ កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីជួយក្នុងភារកិច្ចល្បាតដែនអាកាសបស់ណាតូ។ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងនិងកងទ័ពតួកគី បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Malbork ក្នុងប្រទេសប៉ូឡូញភាគខាងជើង កាលពីថ្ងៃអង្គារ សម្រាប់ការចាត់តាំងរយៈពេល១០សប្ដាហ៍ ជាមួយកងទ័ពអាកាសប៉ូឡូញ និងកងកម្លាំងដទៃទៀត ក្នុងដំណើរគាំទ្រដល់បេសកកម្មល្បាតដែនអាកាសរបស់ណាតូ នៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូបាននិយាយថា វត្តមានបច្ចុប្បន្នរបស់កងកម្លាំងជើងអាកាសអេស្ប៉ាញនៅប្រទេសលីទុយអានី...
រដ្ឋបាលរាជធានី ផ្អាកជាបណ្តោះអាសន្ន អាជីវកម្មមានហានិភ័យ ឆ្លងជំងឺកូវីដ១៩ និងហាមមិនឲ្យប្រមូលផ្តុំ ១៤ថ្ងៃ គិតត្រឹមម៉ោងសូន្យ ថ្ងៃទី១០កក្កដា តទៅ
បច្ចុប្បន្នគេសង្កេតឃើញថា មានក្រុមហ៊ុនរថយន្តជាច្រើន បានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែប ជូនដល់អតិថិជនក្នុងការជ្រើសរើស រថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយ ក្នុងការសម្រេចចិត្តទិញរថយន្ត ជាមួយនឹងជម្រើសច្រើនបែបនេះដែរ។ ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោម ហាប់ណែនលើសពីរថយន្ត Pick Up ដ៏ទៃ។ ជាក់ស្តែងរថយន្ត Ford...
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង ជាមិត្ដ និង យុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសវៀតណាមនៅពេលដែលខ្លួនបានកត់សម្គាល់ខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេដទាំងពីរ ប្រហែលប្រាំមួយទសវត្សរ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា“ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាមបានវិវត្តទៅជាទំនាក់ទំនងថ្មី និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ” ។ ក្រសួងបានបន្ថែមទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ចំពេលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។ ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោកគីម អ៊ីលស៊ុង បានធ្វើដំណើរទៅប្រទេសវៀតណាម...