វ៉ាស៊ិនតោន៖ យោងតាមការអះអាង របស់អជ្ញាធរ នៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា ខ្លួននឹងខិតខំ ដណ្តើមទីតាំងស្រុកជាច្រើន ដែលបានបាត់បង់ ទៅឲ្យក្រុមតាលីបង់នោះមកវិញ ខណៈដែលការដកទ័ពរបស់អាមេរិក ស្ទើរចប់រួចរាល់ទៅ ហើយនោះ។ កងកម្ម៉ង់ដូពិសេស របស់អាហ្គានីស្ថាន ជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ភាគខាងជើង នៃប្រទេសមួយថ្ងៃក្រោយ ពេលដែល យោធារបស់រដ្ឋាភិបាលជាង១០០០នាក់ បានភៀសខ្លួនចូលទៅដល់...
ផ្លរីដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា ព្យុះត្រូពិច Elsa ដែលបានក្លាយពីព្យុះទីមួយនៃរដូវកាលនេះ ត្រូវបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យមានគ្រោះបាក់ដីកើតឡើងនៅលើដែនដីភាគខាងលិច នៃរដ្ឋផ្លរីដា ដែលជាតំបន់ឆ្នេរសមុទ្រនៅថ្ងៃពុធនេះ ។ ការព្រមានជាធរមានសម្រាប់ការលាតសន្ធឹងចម្ងាយ៣០០ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ ឈូងសមុទ្រខាងជើងនៃឆ្នេរសមុទ្រ Tampa ។ គួររំលឹកថា ព្យុះនេះបានបោកបក់មកលើប្រទេសគុយបា កាលពីថ្ងៃចន្ទ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថាលោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃពុធទី ៧ ខែកក្កដានេះថា ការសិក្សាមួយនៅក្នុងប្រទេសសឹង្ហបុរី បានរកឃើញថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់កម្រិត គឺផ្តល់ការការពារប្រហែល៦៩ ភាគរយប្រឆាំងនឹងការឆ្លងមេរោគ ។ ដោយដកស្រង់ការសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង...
ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាកាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់មួយ ដើម្បីធ្វើការកែសម្រួល ភាពចន្លោះប្រហោង នៅក្នុងកម្មវិធី Windows Print Spooler ដែលត្រូវបានគេថាឱ្យឈ្មោះថា PrintNightmare (CVE-2021-34527) ហើយវាប៉ះពាល់ទៅលើកុំព្យូទ័រ ទាំងអស់ ដែលមានប្រព័ន្ធប្រតិបត្តិការ Windows។ តាមការរកឃើញ របស់អ្នកស្រាវជ្រាវ...
ភ្នំពេញ៖ក្រសួងសុខាភិបាល សម្រេចដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្តាច្រកទ្វារចេញ ចូលប្រទេស ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ក្នុងឱកាស ខួប៤ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២១) នៃការដាក់បញ្ចូលតំបន់ ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សេចក្តីប្រកាសព័ត៌មាន បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៣៦នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៤នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៦៨នាក់ និងកំពុងសម្រាកព្យាបាលចំនួណ៥៤៣នាក់ ស្លាប់១៣នាក់៕
ភ្នំពេញ : រដ្ឋបាលខេត្ត ឧត្តរមានជ័យ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៩៦នាក់ថ្មី ក្នុងនោះ(០៦ករណី សហគមន៍ និង៩០ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៣៦នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៨៤នាក់ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក...