ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៥៩នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣១នាក់ និងស្លាប់ ៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៨នាក់បន្ថែមទៀត ។ រដ្ឋបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។ ដោយឡែក អនកប៉ះប្រយោល ជាមួយអ្នកជំងឺកូវីដទាំង ៦៥នាក់ ក៏ត្រូវធ្វើចត្តាឡីស័កតាមផ្ទះ...
ភ្នំពេញ៖ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦៥នាក់ និងជាសះស្បើយ ៥៥នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវរួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។...
បរទេស ៖ ប្រទេសប្រេស៊ីល បាន«ផ្អាកជាបណ្ដោះអាសន្ន» នូវកិច្ចព្រមព្រៀងទិញ ដែលមានទឹកប្រាក់ ចំនួន ៣២៤ លានដុល្លារជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងឥណ្ឌា Bharat Biotech ដើម្បីទិញវ៉ាក់សាំង Covaxin ចំនួន ២០ លានដូស បន្ទាប់ពីអតីតមន្រ្តីក្រសួងសុខាភិបាលបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការចុះកិច្ចសន្យា។...
បរទេស ៖ សមាជិករដ្ឋទាំងអស់ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ដើម្បីប្រមូលឲ្យបាន កញ្ចប់ថវិកា ប្រមាណជា៦ពាន់លានដុល្លារ សម្រាប់បេសកកម្មថែរក្សា សន្តិភាពចំនួន១២ ដែលប្រតិបត្តិការនៅឆ្នាំក្រោយ។ គណកម្មការថវិកា របស់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិក សរុប១៩៣ ប្រទេសបានសម្រេច ក្នុងការបង្កើនថវិកា សម្រាប់កិច្ចការងារថែរក្សា សន្តិភាព សម្រាប់ឆ្នាំក្រោយ...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា បុគ្គលិកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់តចំនួន ២ នាក់ បានឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះអ្នកដែលមានទំនាក់ទំនង ជាមួយពួកគាត់ទាំង ចាប់ពីថ្ងៃទី ១៨- ២៥ មិថុនា ត្រូវទៅធ្វើតេស្ត៕
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំង អគាររដ្ឋបាលនៅច្រកទ្វារព្រំដែន ស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យសម្រេចបាន ២១,០៥% ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ស៊ីដនី ៖ ក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្រ្តាលី បានឲ្យដឹងថា ប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹង ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញពន្ធប្រឆាំង នឹងការលក់បង្ខូចថ្លៃ ដែលបានកំណត់ ដោយប្រទេសចិន លើស្រាអូស្ត្រាលី។ ក្រសួងបានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២២ ខែមិថុនា ហើយបានឲ្យដឹងថា ខ្លួនអះអាងថា“ វិធានការប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការប្រឆាំងនឹងផលិតផលស្រា នៅអូស្ត្រាលី...
បរទេស ៖ នៅក្នុងកិច្ចប្រជុំ ដែលបានពង្រីក នៃគណបក្សពលករកូរ៉េ នៃការិយាល័យនយោបាយកូរ៉េ កាលពីថ្ងៃអង្គារ អគ្គលេខាធិការគណបក្ស គឺលោក គីមជុងអ៊ុន បានស្តីបន្ទោស ដល់មន្ត្រីសុខាភិបាល ចំពោះការបាត់បង់ស្មារតីភ្លាមៗ ឬភ័យស្លន់ស្លោរ ទាក់ទង នឹងការព្រួយបារម្ភ អំពីសុវត្ថិភាពទាក់ទង នឹងការរឹតបន្តឹតការដាក់ ឱ្យនៅដាច់ដោយឡែក របស់បរទេស ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន...
បរទេស ៖ ប្រទេសចិនបានក្លាយ ជាទឹកដីទី ៤០ ដែលទទួលបាន វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺគ្រុនចាញ់ ពីអង្គការសុខភាពពិភពលោក ។ ចាប់តាំងពីឆ្នាំ ២០១៨ បណ្តាប្រទេស ជាច្រើនរួមមាន ប្រទេសប៉ារ៉ាហ្គាយ អ៊ូសបេគីស្ថាន អាហ្សង់ទីន អាល់ហ្សេរីនិង ប្រទេស អែលសាវ៉ាឌ័រ បានទទួលវិញ្ញាបនប័ត្រ នេះដូចគ្នា...