ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន រិះគន់ប្រធានផ្នែកឆ្លើយ តបផ្នែកគ្រោះអាសន្នបន្ទាន់ ចំពោះ ការភ័យស្លន់ស្លោរ នៃ“ ឧប្បត្តិហេតុ ដ៏ធ្ងន់ធ្ងរ” នៃជំងឺកូវីដ១៩

បរទេស ៖ នៅក្នុងកិច្ចប្រជុំ ដែលបានពង្រីក នៃគណបក្សពលករកូរ៉េ នៃការិយាល័យនយោបាយកូរ៉េ កាលពីថ្ងៃអង្គារ អគ្គលេខាធិការគណបក្ស គឺលោក គីមជុងអ៊ុន បានស្តីបន្ទោស ដល់មន្ត្រីសុខាភិបាល ចំពោះការបាត់បង់ស្មារតីភ្លាមៗ ឬភ័យស្លន់ស្លោរ ទាក់ទង នឹងការព្រួយបារម្ភ អំពីសុវត្ថិភាពទាក់ទង នឹងការរឹតបន្តឹតការដាក់ ឱ្យនៅដាច់ដោយឡែក របស់បរទេស ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ ដែលបានដកស្រង់ ប្រភពពីសារព័ត៌មាន កូរ៉េខាងជើង គឺលោកគីមបាននិយាយថា ការបាត់បង់ស្មារតីនេះ បានបង្កឱ្យមាន ឧប្បត្តិហេតុធ្ងន់ធ្ងរមួយ ដែលបានបង្កើតវិបត្តិ សម្រាប់សុវត្ថិភាពប្រទេស និងប្រជាជន ។

លោកថា « អសមត្ថភាពនិងការ មិនទទួលខុសត្រូវរបស់នាយកប្រតិបត្តិ” ដែលទទួលបន្ទុកអនុវត្តផែនការ ឆ្លើយតបបន្ទាន់របស់ប្រទេស គឺមានកំហុស។ ទោះយ៉ាងណារបាយការណ៍មិន បានផ្តល់ព័ត៌មានលំអិតអំពីអ្វីដែលជា“ ឧប្បត្តិហេតុធ្ងន់ធ្ងរ” ថា យ៉ាងណានោះទេ»។

យោងតាម សារព័ត៌មាន របស់កូរ៉េខាងជើង គឺមិនមានករណីឆ្លងណាមួយ ដែលត្រូវបានបញ្ជាក់ ជាមួយនឹងវីរុសកូវីដ១៩ នៅក្នុង សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ដែលបានរក្សាការដាក់ ឱ្យនៅដាច់ឆ្ងាយពីគ្នា ក្នុងរយៈពេល ៥១៥ ថ្ងៃ នោះទេ។ ប្រទេសនេះថែមទាំង បានទាញ អត្តពលិករបស់ខ្លួនចេញពីការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ដោយសារការភ័យ ខ្លាចថា ពួកគេអាចត្រូវបាន ប៉ះពាល់នឹងវីរុស ឬធ្វើជាភ្នាក់ងារចម្លងវីរុស ចូលក្នុងប្រទេសនេះ ។ ទោះយ៉ាងណាមានពាក្យចចាម អារ៉ាមជាច្រើន និយាយអំពី“ សេចក្តីពិត” និង ពាក្យចចាមអារាមសម្ងាត់ អំពីការផ្ទុះឡើងជំងឺកូវីដ១៩ នៅកូរ៉េខាងជើងផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top