ព័ត៌មានអន្តរជាតិ

ចិនទទួលបាន វិញ្ញាបនបត្រពី WHO ថា គ្មានជំងឺគ្រុនចាញ់ ក្រោយពុះពារ អស់រយៈពេល ៧០ឆ្នាំ ជាមួយជំងឺធ្វើ ឱ្យពិការភាពមួយនេះ

បរទេស ៖ ប្រទេសចិនបានក្លាយ ជាទឹកដីទី ៤០ ដែលទទួលបាន វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺគ្រុនចាញ់ ពីអង្គការសុខភាពពិភពលោក ។ ចាប់តាំងពីឆ្នាំ ២០១៨ បណ្តាប្រទេស ជាច្រើនរួមមាន ប្រទេសប៉ារ៉ាហ្គាយ អ៊ូសបេគីស្ថាន អាហ្សង់ទីន អាល់ហ្សេរីនិង ប្រទេស អែលសាវ៉ាឌ័រ បានទទួលវិញ្ញាបនប័ត្រ នេះដូចគ្នា ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិននៅថ្ងៃអង្គារនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានផ្តល់ឋានៈ នៃការគ្មានជំងឺគ្រុនចាញ់ បន្ទាប់ពីការតស៊ូអស់រយៈពេល ៧០ ឆ្នាំជាមួយជំងឺពិការ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានអង្គការ សុខភាពពិភពលោក បាននិយាយថា នេះគឺជា“ ការកត់សម្គាល់មួយ សម្រាប់ប្រទេសមួយ ដែលបានរាយការណ៍ថា មានជំងឺនេះចំនួន ៣០ លានករណី ជារៀងរាល់ឆ្នាំ ក្នុងទសវត្សឆ្នាំ ១៩៤០” ។

ដើម្បីទទួលបានឋានៈ គ្មានជំងឺគ្រុនចាញ់ ប្រទេសមួយត្រូវតែទទួល បានយ៉ាងហោចណាស់ បីឆ្នាំជាប់គ្នា លើករណីគ្មានករណីជំងឺនេះ សូម្បីមួយករណី ហើយបន្ទាប់មកដាក់ពាក្យ សុំវិញ្ញាបនបត្រ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top