បរទេស៖មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញកោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាព ជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយ ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យមានភាពសេរី និងបើកចំហ។ ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាព ការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យ ដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រ អន្តរជាតិដ៏សំខាន់បំផុត របស់តៃវ៉ាន់...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ប្រភពបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធបាលីបង់ចំនួន២៤នាក់ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាក្នុងក្រុង Kunduz នៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលយប់ថ្ងៃសុក្រ ។ លោក Khalid Amiri មកពីកងកម្លាំងប្រតិបត្តិការពិសេស បានប្រាប់ដល់ស៊ិនហួថា ក្រុមសកម្មប្រយុទ្ធចំនួន៦០នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋបាលក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៨នាក់បានស្លាប់ និង១៦នាក់ទៀតបានរងរបួស នៅគ្រាដែលមានអគ្គីភ័យឆាបឆេះឡើងនៅឯអគារសាលាក្បាច់គុនចិន ចំនួន១កន្លែងនៅភាគកណ្តាល ប្រទេសចិន កាលពីប៉ុន្មានម៉ោងមុនកាលពីថ្ងៃសុក្រ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ បានរាយការណ៍ថា ក្រុមជនរងគ្រោះទាំងអស់ គឹជាក្រុមសិស្សសាលាតូចៗ ទន្ទឹមនឹងនេះដែរ...
ភ្នំពេញ៖ដោយមានការណែនាំពីលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧ ) សាខាខេត្តបន្ទាយមានជ័យ លោក អ៊ុង សុខម៉ៅ អគ្គលេខាធិការសមាគម លោក តឹក សុភក្តិ ប្រធានរដ្ឋបាលសមាគមសាខាខេត្ត និងលោក គង់ រិទ្ធាប្រធានសមាគមចលនាយុវជន(ក្រុម១៥៧) ក្រុងប៉ោយប៉ែត រួមទាំងសមាជិកជាច្រើនរូបទៀត នៅថ្ងៃទី២៦...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បញ្ជាក់ថាបានស្លាប់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកបាត់ខ្លួនបានកើន ឡើងដល់១៥៩នាក់ បន្ទាប់ពីអគារស្នាក់នៅកម្ពស់១២ជាន់បានដួលរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្រុង Miami-Dade ស្ថិតនៅភាគអាគ្នេយ៏ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ លោក...
បរទេស ៖ សហរដ្ឋអាមេរិកនិងបារាំង កាលពីថ្ងៃសុក្របានព្រមានប្រទេសអ៊ីរ៉ង់ថា ពេលវេលានឹងត្រូវបញ្ចប់ សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដោយសម្តែង ការភ័យខ្លាចថា សកម្មភាពបរមាណូ របស់រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ អាចឈានទៅមុខ បានប្រសិនបើកិច្ចពិភាក្សា អូសបន្លាយ ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក គួរតែពិចារណាចូលរួម ពហុភាគីជាមួយកូរ៉េខាងជើង ប្រសិនបើកិច្ចប្រឹងប្រែងទ្វេភាគី របស់ខ្លួន នៅតែបន្តធ្វើព្រងើយ កន្តើយដោយកូរ៉េខាងជើង ដែលនេះជាការលើកឡើង របស់អតីតប្រេសិតអាមេរិក ដើម្បីពិភាក្សា អំពីការរំសាយអាវុធ នុយ ក្លេអ៊ែរ ជាមួយកូរ៉េខាងជើង។ ពួកគេក៏បានអះអាងផងដែរថា ដំណើរការពហុភាគីយ៉ាងហោចណាស់ ត្រូវតែមានការចូលរួមពីប្រទេសចិន ដែលពួកគេបានលើកឡើងថា មានឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង ជាងសហរដ្ឋអាមេរិក...
ឡុងដ៌ ៖ សុខភាពសាធារណៈអង់គ្លេស (PHE) បានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លង ជំងឺកូវីដ-១៩ ទម្រង់ថ្មី Delta ចំនួន ៣៥,២០៤ នាក់ បានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ក្នុងសប្តាហ៍ចុងក្រោយនេះ ដែលបង្ហាញពីការ កើនឡើង ៤៦ ភាគរយ។ យោងតាមការចុះផ្សាយ...
ភ្នំពេញ: ប្រធាន WHO ប្រចាំកម្ពុជា លោកស្រី វេជ្ជបណ្ឌិត Li Ailan បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី មេរោគកូវីដ១៩ ប្រភេទថ្មី Delta នៅកម្ពុជា ។ តាមរយ:បណ្តាញសង្គម Tweeter លោកស្រី Li បានសរសេរ នៅមុននេះបន្តិចថា ការឆ្លងនិងជំងឺផ្សេងៗទៀតនៃមេរោគប្រភេទថ្មីនេះ បានគេរំពឹងទុកនៅក្នុងប្រទេសកម្ពុជា។...
សេអ៊ូល៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ជុំវិញការឆ្លើយតបរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ចំពោះលិខិតរបស់ខ្លួន ដែលជំទាស់ទៅនឹងការ ដាក់បញ្ចូលកោះដុកដូ នៅភាគខាងកើតរបស់កូរ៉េខាងត្បូង នៅលើផែនទីអូឡាំពិកទីក្រុងតូក្យូ។ យោងតាមក្រសួង IOC បានផ្ញើការឆ្លើយតបទៅនឹងលិខិតថ្ងៃទី ១០ ខែមិថុនារបស់ខ្លួន កាលពីថ្ងៃអង្គារដោយថា “ខ្លួនបានសាកសួរជាមួយ គណៈកម្មាធិការរៀបចំការ ប្រកួតអូឡាំពិកទីក្រុងតូក្យូទាក់ទង...