ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវតែគិត ពិចារណាឡើងវិញ នូវកិច្ចចរចា ៦ ភាគី ជាមួយកូរ៉េខាងជើង បើមិនចង់ជួបការ ខកចិត្ដបន្ដទៀត

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក គួរតែពិចារណាចូលរួម ពហុភាគីជាមួយកូរ៉េខាងជើង ប្រសិនបើកិច្ចប្រឹងប្រែងទ្វេភាគី របស់ខ្លួន នៅតែបន្តធ្វើព្រងើយ កន្តើយដោយកូរ៉េខាងជើង ដែលនេះជាការលើកឡើង របស់អតីតប្រេសិតអាមេរិក ដើម្បីពិភាក្សា អំពីការរំសាយអាវុធ នុយ ក្លេអ៊ែរ ជាមួយកូរ៉េខាងជើង។

ពួកគេក៏បានអះអាងផងដែរថា ដំណើរការពហុភាគីយ៉ាងហោចណាស់ ត្រូវតែមានការចូលរួមពីប្រទេសចិន ដែលពួកគេបានលើកឡើងថា មានឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង ជាងសហរដ្ឋអាមេរិក ។

លោក Joseph DeTrani អតីតប្រេសិតពិសេសសម្រាប់ការចរចា ៦ ប្រទេសជាមួយកូរ៉េខាងជើង បានលើកឡើងថា“ ការពិត គឺយើងមិនមានកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើងនោះទេ។ “ ជម្រើសគឺឲ្យកូរ៉េខាងជើង វិលត្រឡប់មកវិញ ហើយមេដឹកនាំ រឺតំណាង របស់ពួកគេ ប្រេសិតពិសេសរបស់ពួកគេ គួរតែប្រជុំជាមួយឯកអគ្គរដ្ឋទូត របស់យើង ” ។

លោកបានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំរួមគ្នាដោយសហព័ន្ធសន្តិភាពសកល និងមូលនិធិវ៉ាស៊ីនតោន ថែមស៍ឲ្យដឹងថា “អញ្ចឹងហេតុអ្វីមិនមានចិន ហេតុអ្វីមិនសួរចិន ហើយសង្ឃឹមថា ចិនកំពុងធ្វើរឿងនេះ ដូចដែលយើងនិយាយលើកទឹក ចិត្តឱ្យកូរ៉េខាងជើង វិលមកតុវិញវិលត្រឡប់មក អង្គុយជាមួយអាមេរិកវិញ ហើយនិយាយពីការរំសាយអាវុធ នុយក្លេអ៊ែរពេញលេញ? “។

ក្រុងព្យុងយ៉ាង បានឃ្លាតឆ្ងាយពីកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីកិច្ចប្រជុំកំពូល ទីក្រុងហាណូយ របស់មេដឹកនាំលោក គីម ជុងអ៊ុន ជាមួយអតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ។

រដ្ឋបាលរបស់លោក ចូ បៃដិន បានឲ្យដឹងថា ខ្លួនបានព្យាយាមស្វែង រកកិច្ចចរចាជាមួយ កូរ៉េខាងជើង នៅខែកុម្ភៈហើយម្តងទៀត នៅពេលដែលការត្រួតពិនិត្យ គោលនយោបាយ របស់កូរ៉េខាងជើង បានបញ្ចប់នៅខែមេសា ប៉ុន្តែទីក្រុងព្យុងយ៉ាង នៅតែមិនឆ្លើយតប។

លោកស៊ុង គីម ប្រេសិតពិសេស របស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង បានទៅដល់កូរ៉េខាងជើង នៅសប្តាហ៍នេះនៅទីក្រុងសេអ៊ូល ដោយលើកឡើងថា ប្រទេសរបស់លោកមានឆន្ទៈ ក្នុងការជួបជាមួយកូរ៉េខាងជើង គ្រប់ពេល គ្រប់ទីកន្លែង ដោយគ្មានលក្ខខណ្ឌ “៕
ដោយ ឈូក បូរ៉ា

To Top