ម៉ូស្គូ៖ អតីតអ្នកជំនាញរបស់អង្គការ សហប្រជាជាតិបានលើកឡើងថា នៅពីក្រោយការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់ការស៊ើបអង្កេតជាថ្មី ចំពោះប្រភពដើមនៃ ជំងឺកូវីដ-១៩ គឺជាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រកួតប្រជែង ជាមួយទីក្រុងប៉េកាំង និងបង្វែរការយកចិត្តទុកដាក់ពីបញ្ហាក្នុងស្រុក តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ។ លោក Alfred de Zayas អតីតអ្នកជំនាញឯករាជ្យ របស់អង្គការសហប្រជាជាតិ ស្តីពីការជំរុញសណ្តាប់ធ្នាប់អន្តរជាតិ...
ភំពេញ៖ លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមិថុនានេះ បានប្រកាសស្វែងរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន ខណកាលពីឆ្នាំ២០១១ លោកបានប្តូរទីតាំងផ្ទះចាស់ដែលជាផ្ទះជួលនៅអូឬស្សី រាជធានីភ្នំពេញទៅរស់នៅស្ទឹងមានជ័យវិញ លោក ទិត្យ សំបូរ ជាម្ចាស់កម្មសិទ្ធផ្ទះនោះបានលើកឡើងថា លោកមានការសោកស្តាយណាស់ ចំពោះការបាត់បណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនេះ ហើយនៅសល់តែឯកសារថតចម្លង មិនដឹងថា...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះថា ការបិទបណ្តោះអាសន្ននឹងត្រូវអនុវត្ត ចំពោះចង្កោមជាក់លាក់ (ជំរុំកម្មករ) ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងស្រុកនៃជំងឺកូវីដ- ១៩ ដែលមានរយៈពេល ១ខែ ។ លោកប្រាយុទ្ធ បានលើកឡើងថា ជំរំកម្មករសំណង់ នៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញរួមគ្នាជាមួយទីតាំង ដែលត្រូវបានជ្រើសរើសនៅក្នុងខេត្តចំនួន៤ នៅភាគខាងត្បូង នឹងត្រូវបិទក្នុងរយៈពេលមួយ ខែចាប់ពីថ្ងៃច័ន្ទខាងមុខនេះ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការផ្សះផ្សាជាតិ Abdullah Abdullah នៅឯសេតវិមានខណៈស្ថានភាព នៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅៗ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំ អាហ្វហ្គានីស្ថានទាំងពីរបានកើតឡើង ចំពេលដែលស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលយោធាសហរដ្ឋអាមេរិក បានបញ្ចប់ការដកទ័ពជាង ពាក់កណ្តាលចេញពីប្រទេស...
បរទេស៖ រដ្ឋទូតប្រចាំនៅប្រទេសរុស្សី របស់សហរដ្ឋអាមេរិកលោក John Sullivan ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ទីក្រុងមូស្គូវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយការចាកចេញពីទីនេះអស់រយៈពេល ២ខែកន្លងមកក្នុងអំឡុងពេល មានភាពតានតឹងរវាងរុស្សី និងអាមេរិក។ ការវិលត្រឡប់វិញរបស់លោក Sullivan ត្រូវបានគេមើលឃើញដែរកើតឡើង នៅក្រោយពេលដែលជំនួប រវាងមេដឹកនាំរបស់រុស្សីលោក Putin និងប្រធានាធិបតីអាមេរិក Biden នៅក្នុងទីក្រុង Geneva...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់លួង សូមអានព្រឹត្តបត្រព័ត៌មាន...
កម្ពុជាបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុនអូស្ត្រាលីឈ្មោះថា Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ។ កាលពីថ្ងៃ១០ មិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
បរទេស៖ ការសិក្សាថ្មីប៉ាន់ប្រមាណថា អាយុកាលប្រជាជនជាមធ្យម នៅសហរដ្ឋអាមេរិកបានថយចុះជិត ២ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ជាពិសេសដោយសារជំងឺរាតត្បាត ឆ្លងរាលដាលដែលជាការធ្លាក់ចុះធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។ យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិនបានដឹកមក ដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១០លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩...