ភ្នំពេញថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១៖ មិនធម្មតាទេ…ស្មាតហ្វូនស៊េរី A ឆ្នាំ 2021 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ទទួលបានការគាំទ្រ ពេញនិយម និងលក់ដាច់ខ្លាំងបំផុតពុំនឹកស្មានដល់ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងការស្រឡាញ់គាំទ្រដ៏ច្រើនបែបនេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ និងរំភើបជាមួយប្រូម៉ូសិនថែមជូនដ៏អស្ចារ្យសម្រាប់រដូវភ្លៀងនេះដល់អតិថិជនទាំងអស់ដែលបានជាវស្មាតហ្វូន A02s, A02, A12, A22 5G...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៩៩នាក់ទៀត ជាសះស្បើយចំនួន៧៥៩នាក់ និងស្លាប់ចំនួន១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៨៦នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៦០៦៥ នាក់ អ្នកជាសះស្បើយចំនួន៤០៧៦៩នាក់ និងអ្នកស្លាប់ចំនួន៥០៩នាក់៕
ភ្នំពេញ ៖ ក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិទាំងក្នុងនិងក្រៅប្រទេសកំពុងបើកការវាយប្រហាររិះគន់ចំពោះមន្រ្តីមួយចំនួនដែលបានសុំសិទ្ធិធ្វើនយោបាយរួចហើយ មកបង្កើតបក្សថ្មីដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ ។ ករណីនេះ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយបានលើកឡើងថា សូមអ្នកនៅបរទេសទាំងឡាយគួរបញ្ឈប់សកម្មភាពរិះគន់ទៅ ។ លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៥ មិថុនា ដោយភ្ជាប់រូបភាពរបស់អតីតមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិ បានឲ្យអ្នកគេចខ្លួនទៅក្រៅប្រទេសគួរសិក្សាប្រវត្តិសាស្ត្រ និងយល់ពីភូមិសាស្ត្រនយោបាយ បណ្តាសានយោបាយ។...
បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បងប្រព័ន្ធរ៉ាដាតាមដានកូនដ្រូនថ្មីមួយ ដែលមានសមត្ថភាពអាចកំណត់មុខសញ្ញាកូនដ្រូនរបស់សត្រូវបាន ក្នុងរយៈចម្ងាយ៥ម៉ាយ និងធ្វើឲ្យគាំងម៉ាស៊ីនដំណើរការលែងកើត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលកម្មវិធីទិញឧបករណ៍ ការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា ប្រព័ន្ធតាមដានប្រឆាំងកូនដ្រូននេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ជាំមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសកូរ៉េខាងត្បូង។ ចំណែកទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូងមួយទៀត ឈ្មោះ យុនហាប់ បានរាយការណ៍ថា ប្រព័ន្ធនេះមានសមត្ថភាពអាចចាប់សញ្ញាកូនដ្រូនដែលមានទំហំដ៏តូចប៉ុនបាល់បោះបាន។...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន ប្រឆាំងដាច់ខាត នឹងរាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធារវាង សហរដ្ឋអាមេរិក និងតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិកដោយប្រើបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីធ្វើជាមធ្យោបាយទប់ស្កាត់ប្រទេសចិន។ លោក Ren ក៏បានសម្តែងការប្រឆាំងជំទាស់នឹងអាជ្ញាធរតៃវ៉ាន់...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស Deborah Bronnert កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពាន ដោយនាវាចម្បាំងអង់គ្លេស នៃព្រំដែនរដ្ឋរបស់រុស្ស៊ីនៅសមុទ្រខ្មៅ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបានថ្កោលទោសចំពោះ“ សកម្មភាពបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់” នៃនាវាពិឃាត HMS Defender របស់កងទ័ពជើងទឹកអង់គ្លេសនៅក្នុង“ ដែនទឹក” របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដែលបានប្រឆាំងនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កន្លងមក ស្ថានភាពនៃការដាំដុះ ការផលិត...
ប៉េកាំង៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ ស្លាប់, ១៦របួស ដោយសារអគ្គីភ័យ នៅក្នុងកន្លែងហាត់ ក្បាច់គុណ មួយកន្លែង នៅប្រទេសចិន។ នេះបើតាមសេចក្តី រាយការណ៍ ពីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ កន្លែងហាត់ក្បាច់គុណនេះ ភាគជាច្រើន មានក្មេងៗ អាយុ ចន្លោះពី៧ឆ្នាំ ទៅ១៦ឆ្នាំ។...
ភ្នំពេញ ៖ ក្រោយបានក្លាយជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី លោក ប្រាជ្ញ ចន្ទ បានប្តេជ្ញាចិត្តធ្វើឲ្យ គ.ជ.ប មានតម្លាភាព ទៅតាមច្បាប់បានកំណត់ ។ អ្នកវិភាគ និងបក្សនយោបាយផ្សេងទៀត បានធ្វើការរិះគន់លោកផងដែរ ។ លោក ប្រាជ្ញ ចន្ទ ត្រូវបានរដ្ឋសភាកម្ពុជា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់លួង សូមអានព្រឹត្តបត្រព័ត៌មាន...