ព័ត៌មានអន្តរជាតិ

Breaking: ១៨នាក់ ស្លាប់, ១៦របួស ដោយសារអគ្គីភ័យ នៅក្នុង កន្លែងហាត់ ក្បាច់គុណ មួយកន្លែង នៅចិន

ប៉េកាំង៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ ស្លាប់, ១៦របួស ដោយសារអគ្គីភ័យ នៅក្នុងកន្លែងហាត់ ក្បាច់គុណ មួយកន្លែង នៅប្រទេសចិន។ នេះបើតាមសេចក្តី រាយការណ៍ ពីភ្នាក់​ងារ​ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។

កន្លែងហាត់ក្បាច់គុណនេះ ភាគជាច្រើន មានក្មេងៗ អាយុ ចន្លោះពី៧ឆ្នាំ ទៅ១៦ឆ្នាំ។

យ៉ាងណាក៏ដោយ អាជ្ញាធរក្នុងស្រុក ក៏កំពុងតែធ្វើការស៊ើបអង្កេតកត្តាដែលនាំឱ្យមាន​អគ្គីភ័យនេះផងដែរ៕

ប្រែសម្រួលដោយ៖ សយ សុភា

To Top