ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ និងមានករណីជាសះស្បើយចំនួន ១៣នាក់ ។
ហុងកុង៖ ការជំនុំជម្រះក្តីលើកទី ១ ក្រោមច្បាប់សន្តិសុខជាតិថ្មី របស់ហុងកុង ចាប់ផ្តើមនៅថ្ងៃពុធ ដោយគ្មានគណៈវិនិច្ឆ័យ ដែលជាពេលវេលាសំខាន់ សម្រាប់ប្រពៃណីច្បាប់ ដែលមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សរបស់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហុងកុង។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP)។ តុងយីង – គិត (Tong Ying-kit)...
បាងកក៖ អាជ្ញាធរថៃ កាលពីថ្ងៃអង្គារ បានអនុញ្ញាតិសាកល្បង សម្រាប់ការធ្វើដំណើរ ដោយសេរីទៅកាន់តំបន់ឆ្នេរ ដ៏ពេញនិយមភូកេត ដែលជាជំហានដំបូងឆ្ពោះ ទៅគោលដៅរបស់អ្នកទេសចរ ដែលប្រទេសថៃ ចង់ធ្វើឱ្យសេដ្ឋកិច្ច រើបឡើងឡើងវិញ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP)។ ប្រទេសថៃ បានដាក់កម្រិតយ៉ាងតឹងរឹង លើការមកដល់របស់អ្នកទេសចរ ដើម្បីទប់ស្កាត់ជំងឺនេះ ប៉ុន្តែការបង្អាក់ភ្ញៀវទេសចរ បាននាំឱ្យសេដ្ឋកិច្ចរបស់ខ្លួន...
ភ្នំពេញ ៖ លោក មុត ចន្ថា បានលើកឡើងថា ករណីលោក សម រង្ស៊ីដែលបានប្រមាថមើលងាយ ពោលបំពានព្រះមហាក្សត្រ គឺត្រូវទទួលទោសក្រមព្រហ្មទណ្ឌ ។ លោក មុត ចន្ថាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ មិថុនា ថា ព្រះមហាក្សត្រ ទ្រង់គោរពនិងបដិបត្តិតាមប្បញ្ញត្តិរដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា...
តូក្យូ៖ ការចរចាបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញនេះ សម្រាប់ចក្រភពអង់គ្លេសដើម្បីចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ខណៈប្រទេសនេះមានគោលបំណងដើម្បីបង្កើនវត្តមានសេដ្ឋកិច្ចរបស់ ខ្លួននៅក្នុងតំបន់ បន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប។ លោក Yasutoshi Nishimura រដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកការចរចារ TPP បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាជិកភាពក្នុងអំឡុងពេល កិច្ចប្រជុំតាមអ៊ិនធឺណិតជា មួយសមភាគីអង់គ្លេសលោក Liz Truss ។ លោក Nishimura បានប្រាប់លោក...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ពជាង៥.០០០នាក់ នាវាចំនួន៣២គ្រឿង និងយន្តហោះចំនួន៤០គ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់កងទ័ពជើងទឹកអ៊ុយក្រែននិងកងនាវាលេខ៦របស់ទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ ព្រឹត្តិការណ៍សមយុទ្ធយោធានេះ គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ...
ភ្នំពេញ៖ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ សមាជិកសមាជិការដ្ឋសភាដែលនឹងត្រូវអញ្ជើញចូលរួមសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋសភាបានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ដែលមកដល់ពេលនេះ មិនមានករណីវិជ្ជមានពីការធ្វើតេស្តនេះនោះទេ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា លោកឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេ ស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួក គេទៅជាសកម្មភាពនិងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅហ្សឺណែវ (UNOG) បានអំពាវនាវនៅក្នុងអំឡុងកិច្ច ពិភាក្សាស្តីពីជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីនោះ។ លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងកូវីដ- ១៩...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌អន្តរជាតិ នេះបើយោងតាមការចុះផ្សាយេបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវ (UNOG) បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលបានចេញសេចក្តីថ្លែងការណ៍រួមក្នុងនាមប្រទេសមួយក្រុមនៅឯសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោក Chen បានសង្កត់ធ្ងន់ថា ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានដឹកនាំដោយគោលការណ៍នៃសាកលលោក...