ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី ស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពត បាន ឱ្យដឹងថា ស្រ្តីឈ្មោះ សុខ គីម អាយុ៨១ឆ្នាំ មានអាស័យដ្ឋាន នៅភូមិថ្នល់បែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត ដែលជាបុគ្គលិកកាស៊ីណូ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៣៩នាក់ និងស្លាប់៧នាក់៕
សារសង្ខេបរបស់កសិករ ផ្នែកវារីវប្បកម្ម ជូនជនមួយក្ដាប់តូច ដែលមិនទាន់បានស្គាល់ និងដឹងពី ផ្នែកវារីវប្បកម្ម ហើយបែរជាបកស្រាយថា បើអត់មានយួន ខ្មែរនឹងអត់ត្រីហូប មិនខាន។ ក្នុងនាម ជាកសិករចិញ្ចឹមត្រីម្នាក់ ដែលមានបទពិសោធន៍ ចិញ្ចឹមត្រីរាប់លានក្បាល លើសប្រាំឆ្នាំ ធ្លាប់ទៅមើលកសិដ្ឋានចិញ្ចឹមត្រី សត្វទឹកសាបនឹងទឺកប្រៃធំៗនៅបរទេស ជាច្រើនកន្លែង ធ្លាប់រៀនបច្ចេកទាក់ទង នឹងវារីវប្បកម្ម ធ្លាប់រៀនពីផលិតកម្ម ចំណីសត្វ...
ភ្នំពេញ ៖ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចពិភាក្សា រៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ នៅទីប្រជុំជន ក្នុងស្រុកភ្នំស្រួច ។ នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណ ចំពោះមេបញ្ជាការ និងកងកម្លាំង នៃវិទ្យាស្ថានកងទ័ពជើងគោកទាំងអស់...
តៃប៉ិ៖ ក្រសួងការពារជាតិកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានឲ្យដឹងថា យន្តហោះកងទ័ពអាកាសចិនចំនួន ២៨ គ្រឿងក្នុងនោះក៏មានយន្ដហោះប្រយុទ្ធផងដែរនោះ បានចូលតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ នៅក្នុងការលុកលុយតាមអាកាសរបស់ប្រទេសចិន។ សកម្មភាពរបស់ចិន ត្រូវបានគេមើលឃើញថាទំនងជាការឆ្លើយតបទៅនឹងក្រុមមេដឹកនាំនៃក្រុមទាំង ៧ (G7) ដែលបានអំពាវនាវឱ្យមានសន្តិភាពនិងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលពួកគេបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះកងទ័ពអាកាសចិន ដែលចូលរួមក្នុងការឈ្លានពានរួមមានយន្តហោះប្រយុទ្ធ J-16 និង J-11...
បរទេស៖ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ត្រូវបានសារព័ត៌មានចេញផ្សាយថានឹងធ្វើការអញ្ជើញមនុស្សមានុមុខមាត់ជាច្រើននៅក្នុងជួររដ្ឋាភិបាលនៅក្នុងពិធីទទួលទានអាហារមួយនៅក្នុងផ្ទះរបស់គាត់ជាលើកដំបូង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាភ្ញៀវដែលលោកស្រី Harris បានអញ្ជើញទាំងអស់នោះគឺសុទ្ធតែជាសមាជិកសភាជាស្ត្រីសរុប២៤រូបដែលក្នុងនោះមាន១៦នាក់មកពីគណបក្សប្រជាធិបតេយ្យនិង៨នាក់ទៀតមកពីគណបក្សសាធារណៈ។ នេះគឺជាលើកដំបូងចាប់តាំងតែពីលោកស្រីបានផ្លាស់ទៅរស់នៅក្នុងផ្ទះរបស់អនុប្រធានាធិបតីជាលើកដំបូងហើយសមាជិកសភាទាំងនោះត្រូវទាមទារឲ្យមានធ្វើការតេស្តអវិជ្ជមានជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលីhttps://www.usatoday.com/story/news/politics/2021/06/15/kamala-harris-set-host-all-female-senators-dinner-her-home/7706598002/
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ថ្មីចំនូន៤០នាក់ ក្នុងនោះស្រុកកោះសូទិន៦នាក់ ស្រុកស្រីសន្ធរ៨នាក់ ស្រុកបាធាយ១២នាក់ ស្រុកចំការលើ១នាក់ ស្រុកព្រៃឈរ៨នាក់ ស្រុកកងមាស៣នាក់ ស្រុកជើងព្រៃ២នាក់ និងមានករណីជាសះស្បើយ៥០នាក់។
កំពង់ចាម៖ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំធ្វើការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្ត របស់លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើថ្មី លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ...
ព្រុចសែល៖ មេដឹកនាំនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានព្រមានថាមហិច្ឆតាយោធារបស់ចិនបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ” ចំពោះសម្ព័ន្ធមិត្តរបស់ពួកគេនិងបានព្រមព្រៀងគ្នាដើម្បីបង្កើនចំណង ទាក់ទងជាមួយប្រទេសជប៉ុន និងប្រទេសអាស៊ី – ប៉ាស៊ីហ្វិក ដើម្បីគាំទ្រដល់បទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់។ បន្ទាត់តឹងតែងប្រឆាំងនឹងទីក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រមូលផ្តុំសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថាស្វ័យភាពដូចជាចិន និងរុស្ស៊ី ដែលកំពុងប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិបើកចំហ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“...
បរទេស៖ យោងតាមក្រុមអ្នកវិភាគស៊ុយអែតមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនៅតែបន្តធ្វើការអភិវឌ្ឍផលិតអាវុធប្រល័យលោក ហើយប្រទេសនេះ ត្រូវបានគេជឿថា នៅពេលថ្មីៗនេះ បានបង្កើនចំនួនអាវុធនុយក្លេអ៊ែរបស់ខ្លួន។ វិទ្យាស្ថានសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានអាវុធនុយក្លេអ៊ែទាំង៩នៅលើពិភពលោក ដែលជាក្រុមប្រទេសមួយ រួមមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ប៉ាគីស្ថាននិងអ៊ីស្រាអែល។ របាយការណ៍នៃវិទ្យាស្ថាននេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ មិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែទេ...