វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានចេញសេចក្តីណែនាំផ្ទៃក្នុងមួយដើម្បីធ្វើឱ្យបណ្តាញសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រសើរឡើង និងជំរុញការរាំងស្ទះដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខ ជាមួយប្រទេសចិន បានប្រសើរជាងមុន។ សារាចរណែនាំ គឺផ្អែកលើអនុសាសន៍ចុងក្រោយពីក្រុមការងាររបស់ក្រសួងការពារជាតិ ស្តីពីប្រទេសចិន ដែលការដាក់ឱ្យដំណើរការត្រូវបានប្រកាសក្នុងខែកុម្ភៈ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប៉ុន្តែព័ត៌មានលម្អិតនៃគំនិតផ្តួចផ្តើម ដែលមួយចំនួននឹងនៅតែត្រូវបានចាត់ថ្នាក់ គឺមិនច្បាស់លាស់នោះទេ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ គំនិតផ្តួចផ្តើមជាច្រើនមានគោលបំណងធ្វើឱ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូសហរដ្ឋអាមេរិកជាពិសេសនៅក្នុងតំបន់ឥណ្ឌូ...
រ៉ង់ហ្គូន៖ កាសែតដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ថ្មីពីបទពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោកស្រីស៊ូជី ដែលបច្ចុប្បន្នប្រឈមនឹងការចោទប្រកាន់ចំនួន ៧ រួមទាំងការបំពានច្បាប់អាថ៌កំបាំងជាផ្លូវការត្រូវបានចោទប្រកាន់ពីបទទទួលយកប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ និងមាសក៏ដូចជាការប្រើប្រាស់សិទ្ធិអំណាចរបស់លោកស្រីក្នុងការជួលដី និងអគារមួយចំនួនទៀត។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានមេដឹកនាំយោធាធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈ...
ភ្នំពេញ ៖ កម្ពុជាបានធ្វើជំរឿនសត្វត្មាត ប្រចាំឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនៅលើទីតាំង ចំនួន៤កន្លែង ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ,មណ្ឌលគិរី ,ស្ទឹងត្រែង និងរតនគិរី ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់ក្នុងដែនជម្រកសត្វ ព្រៃឆែប បានថ្លែងថា ជំរឿនសត្វត្មាតនៅកម្ពុជា...
ភ្នំពេញ ៖ អាជ្ញាធរខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចកំណត់ តំបន់ក្រហម ក្នុងភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្ត ស្រាវជ្រាវមេរោគកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម...
ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរង នៃគណៈអភិបាល ក្រុមតំណាង របស់អតីតគណបក្ស សង្រ្គោះជាតិ បានអះអាងថា លុយជាង៧០ម៉ឺនដុល្លារ របស់មូលនិធិទូរទស្សន៍ ព្រះអាទិត្យ ដែលមានការអះអាងថា បាត់មិនដឹងទៅណានោះ គឺមិនជាប់ពាក់ព័ន្ធ ជាមួយលោក ឬលោក ប៉ុល ហំម និងលោកម៉ៅ...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី ផ្តល់ជំនួយ២លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំ ខាងមុខទៀត ដើម្បីជំរុញឲ្យមានការវិនិ យោគពីឯកជន ក្នុងវិស័យថាមពល កកើតឡើងវិញ នៅតំបន់ ដែលមិនមានបណ្តាញអគ្គិសនី ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អូស្រ្តាលីមាន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេស លើកទី១ ការសិក្សាដោយការ បង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតតាមបែបការសិក្សា លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។ រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម...
បរទេស៖ ភ្ញៀវប្រមាណ ១០០ នាក់ នៅក្នុងសណ្ឋាគារ Falmouth ក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេស ភ្ញាក់ផ្អើលរត់ចែកជើងគ្នា កាលពីវេលាម៉ោង ៤ និង ៥៥ នាទីព្រឹក បន្ទាប់ពីកញ្ចប់ដែលគួរអោយសង្ស័យមួយ ត្រូវបានគេរកឃើញនៅខាងក្រៅសណ្ឋាគារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅជិតទីក្រុង ម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេស មីយ៉ាន់ម៉ា។ មិនទាន់មានព័ត៌មានលំអិត ណាមួយស្តីពីការធ្លាក់ យន្តហោះនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយ ដកស្រង់សំដីនាយកដ្ឋាន ពន្លត់អគ្គីភ័យរបស់ ទីក្រុងមីយ៉ាន់ម៉ាថា យន្ដហោះរបស់កងទ័ពអាកាស...