ព័ត៌មានអន្តរជាតិ

Update: ស្លាប់មនុស្ស ១២នាក់ ក្នុងឧបតិហេតុ ធ្លាក់យន្តហោះយោធា នៅមីយ៉ាន់ម៉ា

បរទេស៖ ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅជិតទីក្រុង ម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេស មីយ៉ាន់ម៉ា។ មិនទាន់មានព័ត៌មានលំអិត ណាមួយស្តីពីការធ្លាក់ យន្តហោះនេះនៅឡើយទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយ ដកស្រង់សំដីនាយកដ្ឋាន ពន្លត់អគ្គីភ័យរបស់ ទីក្រុងមីយ៉ាន់ម៉ាថា យន្ដហោះរបស់កងទ័ពអាកាស មីយ៉ាន់ម៉ាបានធ្លាក់នៅជិតទីក្រុងម៉ាន់ដាឡេ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់។ គេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ ដែលនាំឱ្យយន្តហោះយោធានេះ ធ្លាក់នៅឡើយទេ។

យោងតាមរបាយការណ៍បានអោយដឹងថា មនុស្ស ៤ នាក់ផ្សេងទៀតដែលនៅលើយន្តហោះ បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះ។ ជាមួយគ្នានេះដែរសារព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មន្រ្តីយោធាជាន់ខ្ពស់ អាចនៅលើយន្តហោះក្នុងពេលធ្លាក់យន្តហោះនេះ។ បច្ចុប្បន្ននេះក្រុមជួយសង្គ្រោះ កំពុងធ្វើការនៅទីតាំងធ្លាក់នោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top