ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការរៀនសូត្រការពីបោះឆ្នោត សាកល្បងក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ៕
MILWAUKEE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារមិ្សលមិញនេះ អតីតឱសថការីម្នាក់ នៅក្នុងរដ្ឋ Wisconsin ដែលបានបំផ្លាញ វ៉ាក់សាំងកូវីដ-១៩ ចំនួន៥០០ដូស ដោយចេតនាត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំ ។ លោក Steven Brandenburg...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មទាំងឡាយ របស់សហភាពអ៊ឺរ៉ុប ត្រូវបានគេមើលឃើញថាមានការកើនឡើងខ្លាំង ជាមួយនឹងប្រទេសចិន ជាពិសេសទៅលើវិស័យ វិនិយោគ ធៀបទៅនឹងបណ្តា ប្រទេសផ្សេងទៀត ។ ប្រភពដដែលបានឲ្យទៀត ដែរថា ក្រុមហ៊ុនអាជីវកម្មទាំងនោះ ក៏នឹងមានផែនការក្នុងការពង្រឹង និងពង្រីកប្រតិបត្តិការ របស់ខ្លួនបន្ថែមទៀតផងដែរ នៅក្នុងឆ្នាំ២០២១នេះឲ្យបានសម្រេចកំណើន ៦០ភាគរយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០១នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកជើងព្រៃ ០៧នាក់, ស្រុកកងមាស០១នាក់, ស្រុកស្រីសន្ធរ ០៣នាក់, ស្រុកបាធាយ ០៤នាក់ មកពីខេត្តកំពង់ធំ ០១នាក់...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៨ ខែកក្កដា ខាងមុខនេះ ខណៈការចាក់ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង បានចំនួន១១ខណ្ឌក្នុងចំណោមខណ្ឌទាំង១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់យ៉ាងមមាញឹក ពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ។ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយក្រសួងការងារ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធត្រូវរួសរាន់មកប្រកាសបង់ពន្ធឲ្យទាន់ពេលវេលា ដោយផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៨ មិថុនា បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់ នាថ្ងៃទី៣០ កញ្ញា ខាងមុខ។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។...
ភ្នំពេញ ៖ លុយមូលនិធិសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ ឬ Sun TV ជាង៧០ម៉ឺនដុល្លារកំពុងតែប្រទាំងប្រទើសគ្នារវាងក្រុមលោក កឹម សុខា និងលោក សម រង្ស៊ីដោយសារមិនដឹងថា លុយនេះបាត់ទៅខាងណា ។ ករណីនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរបានចេញមកស្រាយបំភ្លឺថា លុយ៧០ម៉ឺនដុល្លារអត់បានបាត់ទៅណា ឲ្យតែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានសិទ្ធិបើកទូរទស្សន៍ព្រះអាទិត្យនឹងឃើញភ្លាម ។ តែក្រសួងព័ត៌មានថា...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានរាយការណ៍នៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៣៥ នាក់បន្ថែមទៀត ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៦៨០នាក់ នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរកឃើញ...