ព័ត៌មានអន្តរជាតិ

អ្នកជំងឺកូវីដ១៩នៅថៃ ចំនួន ៤ ២៥៣នាក់ បានជាសះស្បើយ និងស្លាប់ ៣៥នាក់ ក្នុងរយៈពេល២៤ ម៉ោងមកនេះ

បរទេស៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានរាយការណ៍នៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៣៥ នាក់បន្ថែមទៀត ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៦៨០នាក់ នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរកឃើញ គឺ ២ ៤០០នាក់ រកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ២៨០ នាក់ រកឃើញក្នុងចំណោមអ្នកទោសនៅពន្ធនាគារ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ អ្នកជំងឺ Covid-19 ចំនួន ៤ ២៥៣ នាក់ ក៏បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ផ្ទាំងពាណិជ្ជកម្ម

ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃ មានដល់ ១ ២៣៨ នាក់ ក្នុងរលកទីបី និង អ្នកស្លាប់សរុប ១ ៣៣២ នាក់ តាំងពីមានឆ្លងរាលដាលនៃជំងឺរាតត្បាតកាលពីដើមឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top