បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) បានស្នើអោយប្រទេសចិន ជួយស្វែងរកដំណោះស្រាយក្នុងវិបត្តិ នយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានអូសបន្លាយ អស់រយៈពេលជាង ៤ខែកន្លងមកហើយ ។...
សេអ៊ូល៖ អគ្គកុងស៊ុលថ្មីរបស់កូរ៉េខាងត្បូង នៅអូសាកាបានឲ្យដឹងថា លោកនឹងខិតខំ ជួយពង្រឹងការយល់ដឹងរបស់ជប៉ុន អំពីប្រទេសកូរ៉េខាងជើង តាមរយៈការចាប់យកជំនាញ របស់លោកលើប្រទេសនេះពីព្រោះបញ្ហានេះ គឺជាផ្នែកមួយដែលប្រទេសទាំងពីរ អាចសហការគ្នាបាន។ នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន នៅមុនពេលចាកចេញ ទៅប្រទេសជប៉ុន លោក Cho Seong Ryoul បានលើកឡើងថា ទោះបីជាចំណងទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង កាន់តែយ៉ាប់យ៉ឺនដោយសារសំណងក្នុងពេលមានសង្គ្រាម និងបញ្ហាផ្សេងទៀតក៏ដោយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានលើកឡើងថា គេនៅមិនទាន់ច្បាស់ថាតើក្រុងតេអេរ៉ង់ មានឆន្ទៈក្នុងការចាត់វិធានការ ដើម្បីវិលត្រឡប់ទៅរកការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬយ៉ាងណា។ លោក Blinken បានប្រាប់សវនាការមួយថា“ យើងបានចូលរួមនៅក្នុងការសន្ទនាដោយប្រយោលអស់រយៈពេល ២-៣ ខែចុងក្រោយ ហើយវានៅតែមិនទាន់ច្បាស់ថាតើអ៊ីរ៉ង់ មានឆន្ទៈនិងត្រៀមធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីត្រឡប់មករកការអនុលោម តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬយ៉ាងណា” ។ លោកបានលើកឡើងថា“...
ញូវដេលី៖ ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ របស់ឥណ្ឌាបានកើនលើស ៣៥ម៉ឺននាក់ហើយ ដែលចំនួនសរុបឈានដល់ ៣៥១,៣០៩នាក់នៅថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងប្រទេសឥណ្ឌា មានមនុស្សចំនួន ២,១២៣ នាក់បានស្លាប់ដោយសារ ជំងឺរាតត្បាតក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមក។ ក្រៅពីនេះមានករណី ៨២,៤៩៨ ករណីថ្មី ត្រូវបានចុះឈ្មោះចាប់តាំងពីព្រឹកថ្ងៃច័ន្ទ...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា មានអ្នកជំងឺកូវីដ១៩ចំនួន ២៨ នាក់បានស្លាប់ និង រកឃើញករណីឆ្លងថ្មីចំនួន ២ ៦៦២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការផ្ញើលិខិតអញ្ជើញជាផ្លូវការមួយ ទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីឲ្យលោកធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងវ៉ាស៊ិនតោន នារដូវក្តៅខាងមុខ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រី នៃក្រសួងការពារជាតិអាមេរិកលោក Jake Sullivan ហើយត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពី លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើការលើកឡើងអំពី ការសម្រេចចិត្តរបស់លោក...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានធ្វើការអំពាវនាវឲ្យអាមេរិក និងអង់គ្លេសក្នុងការ អនុញ្ញាតិឲ្យមានការធ្វើដំណើរ ឆ្លងកាត់គ្នាសាជាថ្មីរវាងប្រទេសទាំងពីរ។ ការអំពាវនាវនេះត្រូវបាន ធ្វើឡើងនៅមុនពេលដែលកិច្ចប្រជុំ G7 នឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុង Cornwall ដែលក្នុងនោះភាគច្រើន នៃក្រុមហ៊ុនអាកាសចរណ៍ដែលបានអំពាវនាវនោះ គឺសុទ្ធតែជាក្រុមហ៊ុនមានជើងហោះហើរ របស់ខ្លួនតភ្ជាប់រវាងប្រទេសអាមេរិក និងអង់គ្លេស។ ក្រុមដដែលនេះបានលើកឡើងទៀតថា ការដំណើរការជើងហោះហើរទាំងនេះ ធ្វើឡើងក៏នឹងអាចជួយបញ្ឆេះឲ្យ...
ភ្នំពេញ៖ កែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជា នឹងដង្ហែយកទៅតម្កល់ទុក ក្នុងសារមន្ទីរនយោបាយវិមាន ឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ។ ក្នុងពិធីប្រគល់-ទទួលនេះ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ-ឈ្នះ និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្តល់បរិក្ខារការពារខ្លួនបន្ថែម ដល់ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ព្រមទាំងអ្នករស់រានមានជីវិត ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីឌ-១៩ ដោយសារតែលទ្ធភាពទទួលបាន...
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសម្រេចផ្អាកដំណើរការ តូបលក់ដូរមួយចំនួន ក្នុងផ្សារព្រែកតាមាក់ ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៨-២២ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអាជីវករលក់គ្រឿងអលង្ការ (លក់មាស) ចំនួន២នាក់ ឆ្លងជំងឺកូវីដ-១៩ ។ តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាល នាថ្ងៃទី៨ ខែមិថុនា...