Covid-19

រលកទី៣ នៃជំងឺកូវីដ១៩ នៅប្រទេសថៃ បណ្តាលឱ្យស្លាប់ ១ ២០៣នាក់

បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា មានអ្នកជំងឺកូវីដ១៩ចំនួន ២៨ នាក់បានស្លាប់ និង រកឃើញករណីឆ្លងថ្មីចំនួន ២ ៦៦២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន ២ ១២៨ ករណី គឺរកឃើញនៅក្នុងសហគមន៍ទូទៅ និង ៥៣៤ នាក់ រកឃើញក្នុងចំណោមអ្នកទោស។

ចំនួនអ្នកស្លាប់សរុបនៅប្រទេសថៃ កើនដល់ចំនួន ១ ២០៣ នាក់ នៅក្នុងរលកទី ៣ នៃ Covid-១៩l និង ចំនួន ១ ២៩៧ នាក់ ចាប់តាំងពីការរាតត្បាតនេះ បានចាប់ផ្តើមនៅដើមឆ្នាំ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top