ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរនៅថ្ងៃ៥ មករានេះ បានចេញសេចក្តីប្រកាសជាផ្លូវអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២៕
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា ដល់លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា៕
ហុងកុង: ទីក្រុងហុងកុងដែលកំពុងបន្តអនុវត្តយុទ្ធសាស្ត្រសូន្យ-Covid ដ៏តឹងរឹង ប្រកាសហាមឃាត់ការហោះហើរ ពីប្រទេសចំនួនប្រាំបី បន្ទាប់ពីការផ្ទុះឡើងនៃវ៉ារ្យ៉ង់ Omicron ដែលបានចាប់ផ្តើមជាមួយនឹងអាកាសយានិក ការហាមប្រាមអនុវត្តចំពោះប្រទេសអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បិទតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp នៅមុននេះបន្តិច។
បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់នៅ និរទេសខ្លួនឯង ក្នុងទីក្រុងឌូបៃ បាននិយាយថា លោកគ្រោង នឹងត្រឡប់មកប្រទេសថៃវិញ នៅឆ្នាំនេះ ដើម្បី “បម្រើប្រជាជន និងប្រទេសជាតិ” ប៉ុន្តែមានតែកូនស្រី របស់គាត់ឈ្មោះ Paethongtan ប៉ុណ្ណោះ ដែលនឹងត្រូវប្រាប់នៅពេលដែល វាជា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំ ព្រមទាំងកម្មវិធីអប់រំ កុមារតូចគ្រប់រូបភាព ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២តទៅ៕
ភ្នំពេញ ៖ បុរសម្នាក់ដែលបានបើកបរ ផាស អេប ដាក់ភ្លើង និងសរសេរអក្សរមិនត្រឹមត្រូវ នៅលើផាស អេបខ្លួនមានន័យថា “ប្រាថ្នាកុំឲ្យជួបស្រីក្បត់” ត្រូវបានសមត្ថកិច្ច នៃប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ដើម្បីដកភ្លើង និងអក្សរចេញ ។ ក្នុងនោះ ក៏បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះផងដែរ ។ នេះបើតាមការចេញផ្សាយ...
ញូវយ៉ក ៖ តម្លៃប្រេងបានកើនឡើង បន្ទាប់ពីប្រទេស ផលិតប្រេងសំខាន់ៗ របស់ពិភពលោកបានសន្យាថា នឹងប្រកាន់ខ្ជាប់ នូវផែនការរបស់ពួកគេ ក្នុងការបង្កើនទិន្នផល ជាបណ្តើរៗ នៅខែក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយ ខែកុម្ភៈបានបន្ថែម ៩១សេនឬ ១,២ ភាគរយដើម្បីទូទាត់នៅតម្លៃ ៧៦,៩៩ដុល្លារអាមេរិកក្នុងមួយធុង...
ប៉ារីស៖ ប្រទេសបារាំង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧១,៦៨៦ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាកំណត់ត្រាប្រចាំថ្ងៃ ខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតនៅក្នុងប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារសុខភាព សាធារណៈបារាំង អ្នកជំងឺកូវីដ-១៩ សរុបចំនួន ២០,១៨៦ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ៣៦៦៥ នាក់ក្នុងចំនោមពួកគេ...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងមេរោគ ២១៨,៧២៤ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ២០ម៉ឺនករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ករណីឆ្លងចុងក្រោយនេះ បាននាំឱ្យចំនួនករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១៣,៦៤១,៥២០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទង នឹងមេរោគកូវីដ១៩...
ភ្នំពេញ ៖ ក្រោមហេតុផល ជាប់បំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ មករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងពីការអាក់ខាន ក្នុងការរៀបចំទិវាជ័យជំនះ៧ មករា ព្រោះបើធ្វើតូចពេកមិនសម តែបើធ្វើធំពេក ខ្លាចមានបញ្ហាកើតឡើង ។ កាលពីថ្ងៃទី២៣ ខែធ្នូ...