ភ្នំពេញ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃ៧ មករា នេះបានសម្រេចប្រកាសពន្យាពេលបទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធជនជាតិដើមភាគតិច បន្ថែមទៀតដល់ចុងឆ្នាំ២០២២។ ការប្រកាសពន្យាពេលនេះធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក មីន អោងឡាំង មេដឹកនាំយោធា មីយ៉ាន់ម៉ា៕
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ថា RCEP)បានចូលជាធរមានជាផ្លូវការ នេះមានន័យថា តំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបានចាប់ដំណើរជាផ្លូវការ។ការចូលជាធរមាននៃRCEPមិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាកម្លាំងថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ បច្ចុប្បន្ន មានប្រទេសណាខ្លះបានចុះហត្ថលេខាបច្ចុប្បន្ន RCEPមានសមាជិកចំនួន១៥ រួមមានប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោកចំនួនប្រជាជនសរុបនៃRCEPគឺ២២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុបគឺ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុបគឺ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា៣០%នៃទំហំសរុបលើពិភពលោក។ អនុគ្រោះពន្ធគយបន្ទាប់ពីRCEPចូលជាធរមាន អត្រា៩០%នៃពាណិជ្ជកម្មទំនិញក្នុងតំបន់នឹងសម្រេចពន្ធគយ០ជាបណ្តើរ។...
បច្ចុប្បន្នភាព ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធក្រសួង ការពារជាតិចិន លោក Fu Cong បានប្រកាសថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត តែងតែបង្ហាញក្តី បារម្ភជាញឹកញាប់ អំពីការបង្កើន សមត្ថភាពខាងយោធា និងការធ្វើទំនើបកម្ម អាវុធនុយក្លេអ៊ែរ របស់ប្រទេសចិន ។ ទង្វើរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវបានបង្ហាញ...
បរទេស៖និយតករសវនកម្មរបស់ប្រទេសចិននៅសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីណែនាំឲ្យក្រុមមន្ត្រី រដ្ឋាភិបាលក្នុងការបន្តពិនិត្យពិ ច័យឲ្យបានម៉ត់ចត់ឡើងវិញក្នុងពេលដំណើរការសវនកម្មជាតិ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេល ដែលនិយតករសវនកម្មរបស់ប្រទេសចិនបានប្រមូលប្រាក់បានមកវិញក្នុងទំហំ រហូតទៅដល់៣០០ពាន់យ័នឬប្រមាណជា ៤៧,០៤ពាន់លានដុល្លារ។ ទឹកប្រាក់ដ៏ច្រើនទាំងនោះគឺជាចំនួន ទឹកប្រាក់ដែលបានមកវិញពីការធ្វើសវនកម្មជាតិ ក្នុងចន្លោះពេល១១ខែក្នុងឆ្នាំ២០២១នេះ ទៅលើខ្ទង់ចំណាយប្រចាំឆ្នាំ ព្រមទាំងចំណូល ពន្ធដែលត្រូវបានកាត់បន្ថយនាពេលកន្លងមកផងដែរ។ មន្ត្រីជាន់ខ្ពស់ជាតិសម្រាប់កិច្ចការងារសវនកម្មជាតិ ក៏បានលើកឡើងដែរថាការិយាល័យសវនកម្មនឹងធ្វើការស៊ើបអង្កេតទៅលើកិច្ចព្រមព្រៀង ទាំងឡាយនិងដោះស្រាយបញ្ហាទាំងអស់ឲ្យបាន រួចរាល់ដើម្បីត្រៀមខ្លួនអនុវត្តកញ្ចប់ ថវិកាជាតិក្នុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ព័ត៌មានអំពី “ការប៉ះទង្គិចគ្នា” នេះ កើតឡើងចំពេលមានការអះអាងជាបន្តបន្ទាប់ដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា ប្រទេស រុស្ស៊ីកំពុងរៀបចំ “ការឈ្លានពាន” លើប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់ដែលទីក្រុងម៉ូស្គូបដិសេធថា មិនមានហេតុផលច្បាស់លាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចក្រភពអង់គ្លេស (MoD) បានអះអាងថា នាវាមុជទឹក...
ហាណូយ ៖ វៀតណាមបានរាយការណ៍ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៦,៤៧២ ករណី ដែលក្នុងនោះមាន ១៦,៤១៧ ករណីឆ្លងក្នុងស្រុក និង ៥៥ករណី ត្រូវបាននាំចូល នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន ២៧១៦ ករណី...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរ នៅក្នុងគោលនយោបាយ សន្តិសុខជាតិ និងអនុវត្តគោលនយោបាយ មិនប្រើប្រាស់ អាវុធ នុយក្លេអ៊ែរជាលើកដំបូង។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលអ្នកប្រាជ្ញអាមេរិក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើងថា រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានកាតព្វកិច្ចមិនបង្កក មូលនិធិរបស់អ៊ីរ៉ង់ នៅក្នុងធនាគារ របស់ប្រទេស ដែលត្រូវបានរារាំង ក្រោមលេស នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ យុវជនកំហូច និង សង្ស័យម្នាក់ នាថ្ងៃសុក្រទី ៧ ខែ មករា ឆ្នាំ ២០២២ នេះ ត្រូវបានចាប់ និង ឃុំខ្លួន ដោយសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធ នឹងការលួចចូលនៅក្នុងបន្ទប់នារី គ្រោះម្នាក់ ដើម្បីចាប់រំលោភសេពសេពសន្ថវ: ក៏ប៉ុន្តែ ត្រូវបាននាងដឹងខ្លួនទាន់ ហើយក៏ស្រែក...