នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកបានមួលបង្កាច់ជាសាធារណៈជាច្រើនលើកនូវវិធានការតបតវិញដ៏ត្រឹមត្រូវរបស់ចិនចំពោះលីទុយអានីថា ជា”ការទូតបែបគំរាមកំហែង” ។ នេះគឺជាកលល្បិចនយោបាយរបស់អាមេរិកសម្រាប់គាំទ្រអាជ្ញាធរលីទុយអានី ហើយរួមផ្សំជាមួយការប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ។ ការយក”ការទូតបែបគំរាមកំហែង”ធ្វើជាលេស ដើម្បីបំភ្លៃការពិតទាំងស្រុងចំពោះប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ពីភាពលាក់ពុតនិងភាពបោកបញ្ឆោតនៃការផ្តាច់ការខាងការបញ្ចេញមតិរបស់អាមេរិក ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងលីទុយអានីបានធ្លាក់ចូលក្នុងសភាពជាប់គាំងនាពេលបច្ចុប្បន្ននេះ អ្នកផងទាំងពួងបានដឹងច្បាស់ថា តើអ្នកណាត្រូវអ្នកណាខុស ។ រដ្ឋាភិបាលលីទុយអានីបានបំពានលើទំនុកចិត្តនិងបំផ្លាញគោលការណ៍ប្រទេសចិនតែមួយដែលបានរងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ សហរដ្ឋអាមេរិកបានបិទស្លាក”ការទូតបែបគំរាមកំហែង”ទៅលើវិធានការដ៏ត្រឹមត្រូវរបស់ប្រទេសចិនសម្រាប់គាំពារអធិបតេយ្យភាពជាតិ ពោលគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា ”ការទូតបែបគំរាមកំហែង” គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ដោយពឹងផ្អែកទៅលើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិកក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី”ការទូតបែបគំរាមកំហែង”ដល់ពិភពលោកតាមរយៈសកម្មភាពពីមួយលើកទៅមួយលើក ។ នៅខែធ្នូ ឆ្នាំ ២០២១ អាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា ”សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ”លើមូលដ្ឋានពាក្យភូតកុហកដោយយកបញ្ហា”សិទ្ធិមនុស្ស”ធ្វើជាលេស ប៉ុនប៉ងដាក់សម្ពាធទៅលើឧស្សាហកម្មកប្បាសនៃតំបន់ស៊ីនជាំង បង្ខំឱ្យសហគ្រាសអន្តរប្រទេសឈរនៅខាងណាមួយ ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែលប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេសក្នុងក្របខណ្ឌកាន់តែធំ ។ បើនិយាយចំពោះសហរដ្ឋអាមេរិកដែលមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក ”ការទូតបែបគំរាមកំហែង” គឺជាឧបករណ៍នយោបាយរបស់ខ្លួនដែលមិនអាចឃ្លាតឆ្ងាយបាន ។ យ៉ាងណាមិញ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មដែលបានអនុវត្តពហុភាគីនិយម ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ សហរដ្ឋអាមេរិកបានអនុវត្ត”ការទូតបែបគំរាមកំហែង” គឺគ្មានច្រកចេញនោះទេ ។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងក៏បានបញ្ជាក់ដែរថា ”ការទូតបែបគំរាមកំហែង”របស់អាមេរិកពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន ។ តើទីបំផុតនរណាកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើនរណាកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់នៃពហុភាគីនិយម ? មិនបាច់និយាយក៏គេដឹងដែរ ។ សហរដ្ឋអាមេរិកមិនអាចធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាដោយពឹងផ្អែកលើ”ការទូតបែបគំរាមកំហែង”នោះឡើយ ផ្ទុយទៅវិញ វាបែរជានឹងធ្វើឱ្យខ្លួនឯងនៅឯកោពីពិភពលោកពីមួយថៃ្ងទៅមួយថៃ្ង ហើយនិងទទួលបរាជ័យនៅទីចុងបំផុត ៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យបេក្ខជនទាំងអស់ អាចមើលលទ្ធផលប្រឡងបាក់ឌុប តាម ហ្វេសបុកផ្លូវការ ដើម្បីការពារពីអូមីក្រុង ដោយពុំគួរចាំបាច់ តាមដានលទ្ធផល នៅតាមមណ្ឌលប្រឡងនោះទេ។ នៅរសៀលថ្ងៃ១៤ មករានេះ ក្រសួងនឹងបង្ហាញ លទ្ធផលប្រឡងមុនគេ គឺនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បណ្តាខេត្តផ្សេងទៀត ធ្វើឡើងនៅថ្ងៃស្អែក៕
ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានស្នើឲ្យ លោក សម រង្ស៊ី ចូលខ្លួនទៅអនុវត្តន៍ទោសជាង ៤០ឆ្នាំ ដែលបានសាងទៅ កុំចាំបាច់មកធ្វើពុតជាមនុស្សក្លាហាន សុំចូលខ្លួនឲ្យតុលាការ កាត់ទោសជំនួសលោក កឹម សុខា។ ការថ្លែងរបស់លោកនេះ បន្ទាប់ពីលោក សម...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ និងលោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានបង្ហាញការសោកស្តាយដូចគ្នា ចំពោះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM Retreat) ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាម នាថ្ងៃ១៨-១៩ខាងមុខ ត្រូវបានលើកពេល ។ យោងតាមហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមគ្រូបង្រៀនជាច្រើននៅក្នុងប្រទេស បារាំងបាននាំគ្នាធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងទៅនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ។ បាតុកម្មនេះនឹងអាចធ្វើឲ្យសាលារៀន ប្រហែលជាពាក់កណ្តាលនឹងអាចបិទទ្វាបណ្តោះអាសន្នទោះបីជាកន្លងមករដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តបើកទ្វាសាលារៀនក្នុងអំឡុងពេលវិបត្តិកូវីដ។ ក្រុមគ្រូបង្រៀនទាំងនោះបានថ្លែងថាគោលការណ៍ ច្បាប់ថ្មីនៅតាមសាលារៀនតែងតែបានធ្វើឲ្យមានការយល់ ច្រឡំនិងមានការកែប្រែជានិច្ចជាកាល។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសាលារៀន បឋមជាច្រើននឹងត្រូវបិទទ្វា ខណៈដែលសហជីពគ្រូបង្រៀន បានអះអាងថាគ្រូបង្រៀនសរុប ប្រមាណជា៧៥ភាគរយនឹងចូលរួមក្នុងបាតុកម្ម៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងសម័យប្រឡងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅរសៀលម៉ោង៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ដើម្បីការពារកូវីដ១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២២ ។ សម្តេចតេជោបន្តថា គ្មានជម្រើសអ្វីឲ្យល្អជាង ការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការ សុខាភិបាល៣ការពារ...
អ្នកសារព័ត៌មានជើងចាស់មួយរូប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានចេញផ្សាយជាផ្លូវការនូវ សៀវភៅថ្មីដែលមានចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា (ភាគ២) – ជោគជ័យក្នុងសង្រ្គាមដណ្តើម ជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ (១ សីហា – ៣១ ធ្នូ ២០២១)” ដែលមានកម្រាស់ជាង ៨០០ទំព័រ។ លោក...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី អាចនឹងត្រូវការរយៈពេល ១ឆ្នាំទៀត ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះ Sriwijaya Air កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង៦២នាក់ ។ នេះបើយោងតាមរបាយការណ៍ បណ្តោះអាសន្នមួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតិ កូរ៉េខាងជើងចំនួន ៥នាក់ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិន ជុំវិញការចោទប្រកាន់របស់ពួកគេ ចំពោះកម្មវិធីអភិវឌ្ឍន៍អាវុធ របស់ទីក្រុងព្យុងយ៉ាងបន្ទាប់ពី ការសាកល្បងមីស៊ីលផ្លោងនាពេលថ្មីៗនេះ។ លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ សម្រាប់ភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្តរបស់សហរដ្ឋអាមេរិក...