ព័ត៌មានជាតិ

លទ្ធផលប្រឡងបាក់ឌុប នឹងបិទប្រកាសនៅរសៀលថ្ងៃនេះ សម្រាប់ភ្នំពេញ និងកណ្តាល

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងសម័យប្រឡងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅរសៀលម៉ោង៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ។

ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែ និងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ បានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយ ស្មារតីយកទុកដាក់ និងទទួលខុសត្រូវខ្ពស់ពី សំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ ទាំងអស់ដែលពាក់ព័ន្ធ ។

បើតាមការប្រកាសរបស់ ក្រសួងនាពេលកន្លងមក ការបិទផ្សាយលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃ១៨ មករា ៕

To Top