បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអះអាងថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំទម្លាក់គ្រាប់បែក លើទីក្រុងកំពង់ផែ Odesa ដ៏សំខាន់នៅលើឆ្នេរសមុទ្រ ខ្មៅរបស់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន ALJAZEERA ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យថា...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ បញ្ជាក់ដោយលោករដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក Tony Blinken ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CBS កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការបើកភ្លើងខៀវរួចរាល់ហើយ អនុញ្ញាតិឲ្យបណ្តាសមាជិក អង្គការណាតូដើម្បីអាចធ្វើការផ្កត់ផ្គង់ យន្តហោះចម្បាំងទៅឲ្យប្រទេសអ៊ុយក្រែន បានដោយអាមេរិកនឹងផ្តល់ឲ្យមកវិញ តាមរយៈការជំនួសយន្តហោះចម្បាំងថ្មីៗ មកឲ្យវិញផងដែរ។ សេចក្តីថ្លែងបែបនេះ ដោយលោករដ្ឋមន្ត្រី Blinken ត្រូវបានធ្វើឡើងនៅក្រោយមាន...
បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកឲ្យដឹង ជនជាតិស៊ីរីដែលត្រូវបានជ្រើសរើស ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរាយការណ៍ថា “ពួកគេមានជំនាញ ក្នុងការប្រយុទ្ធនៅទីក្រុង”។ តាម ការឲ្យដឹងពីមន្ត្រី អាមេរិកថា រុស្ស៊ី បាន ជ្រើសរើស ទាហាន ពី ស៊ីរី...
ហ្សឺណែវ ៖ យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក គឺជិត ៦លាននាក់។ នៅទូទាំងពិភពលោក មានករណីឆ្លងជមងឺកូវីដ-១៩ ចំនួន ៤៤០,៨០៧,៧៥៦ករណី រួមទាំងអ្នកស្លាប់ចំនួន ៥,៩៨៩,០៩៦ នាក់ ដែលរាយការណ៍ទៅអង្គការ សុខភាពពិភពលោក គិតត្រឹមថ្ងៃសុក្រ នេះបើយោងតាមអង្គភាពគ្រប់គ្រង របស់អង្គការឃ្លាំមើលសុខភាពអន្តរជាតិ ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣០៦នាក់ទៀត ជាសះស្បើយចំនួន ៤៨២នាក់ និងម្នាក់ស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លង សរុបចំនួន១៣២ ៧០៨នាក់ អ្នកជាសះស្បើយចំនួន១២៦ ៩២១នាក់ និង អ្នកស្លាប់ចំនួន៣ ០៤២នាក់ ៕
ហាណូយ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីគឺ ១៤២,១៣៦ករណី កាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើងចំនួន ១០,៣១៩ករណីពីកំណត់ត្រាមុន ដែលបានកំណត់កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ ចំនួន ៦១ ទូទាំងប្រទេសវៀតណាម រួមមានអ្នកឆ្លងក្នុងស្រុក ចំនួន ១៤២,១២៨ករណី និងនាំចូលចំនួន ៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រាក់អឺរ៉ូបានធ្លាក់ចុះ ដល់កម្រិតទាបសារជាថ្មី គិតក្នុងរយៈពេល២២ខែ ដែលតមៃ្លរបស់រូបិយបណ្ណនេះ ថ្លៃលើសប្រាក់ដុល្លារ ហើយបានធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ នៅលើប្រាក់យ៉េន ហ្វ្រង់ និងប្រាក់ស្វីស ខណៈដែលសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងបានបង្កឱ្យមានការភ័យខ្លាច នៃការភ្ញាក់ផ្អើលមិនឈប់ឈរ...
គៀវ៖ ប្រភពព័ត៌មានពីមន្ត្រីម្នាក់ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានចាប់ផ្តើម ជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែក្នុងទីក្រុង Donetsk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានសរសេរនៅលើសង្គមហ្វេសប៊ុក ឲ្យដឹងថា ការជម្លៀសចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក (1000 GMT)។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវវ័យ សុំធ្វើកងទ័ពនៅអ៊ុយក្រែនឡើយ គឺប្រៀបដូចជា យកសាំងទៅចាក់លើភ្លើងបន្ថែម។ ការបញ្ជាក់របស់ សម្តេចតេជោ នេះបន្ទាប់មានអ្នកលេងហ្វេសប៊ុក មួយចំនួនបានខមមិន ក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តេចថា ចង់ទៅធ្វើកងទ័ពនៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន នឹងស្នើឱ្យតុលាការកំពូល របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបន្ទាន់មួយ ដែលតម្រូវឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន មកលើប្រទេសរបស់ខ្លួន ដោយលើកហេតុផលថា ហេតុផលរបស់ក្រុងម៉ូស្គូ សម្រាប់ការវាយប្រហារនេះ គឺផ្អែកលើការបកស្រាយខុស នៃច្បាប់ប្រល័យពូជសាសន៍ ។...