ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងជ្រើសរើស ជនជាតិ ស៊ីរី ដើម្បី ធ្វើសង្គ្រាមប្រឆាំង នឹងអ៊ុយក្រែន

បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកឲ្យដឹង ជនជាតិស៊ីរីដែលត្រូវបានជ្រើសរើស ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរាយការណ៍ថា “ពួកគេមានជំនាញ ក្នុងការប្រយុទ្ធនៅទីក្រុង”។

តាម ការឲ្យដឹងពីមន្ត្រី អាមេរិកថា រុស្ស៊ី បាន ជ្រើសរើស ទាហាន ពី ស៊ីរី តាំង ពី ឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីស្រាអែល។

រដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រអ៊ុយក្រែន លោក Serhiy Shkarlet បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ខណៈដែលការប្រយុទ្ធនៅតែបន្តកើតមាននៅទូទាំងប្រទេសអ៊ុយក្រែន ការវាយប្រហារ ដែលកំពុងបន្តដោយយោធារុស្ស៊ី បានធ្វើឱ្យសាលារៀនអ៊ុយក្រែន ចំនួន ២១១កន្លែង ត្រូវបានបំផ្លាញ ឬខូចខាត ។

លោកបានលើកឡើងថា “សព្វថ្ងៃនេះ យើងឃើញថា សាលារៀនកាន់តែច្រើនឡើងៗ ត្រូវបានបំផ្លាញ ឬខូចខាត។ សាលារៀនចំនួន ២១១កន្លែង ត្រូវបានវាយប្រហាររួចហើយ ដែលខ្លះត្រូវបានបំផ្លាញទាំងស្រុង ខ្លះរងការខូចខាត”។

នៅក្នុងនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានព្រមានប្រទេសរ៉ូម៉ានី និងប្រទេសផ្សេងទៀត ប្រឆាំង នឹងការអនុញ្ញាតឱ្យយន្តហោះយោធា អ៊ុយក្រែន ប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដោយលើកឡើងថាការធ្វើដូច្នេះអាចត្រូវបានចាត់ទុកថាជា “ការចូលរួមរបស់រដ្ឋទាំងនេះ នៅក្នុងជម្លោះប្រដាប់អាវុធ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top