ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជិត ៦លាននាក់

ហ្សឺណែវ ៖ យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក គឺជិត ៦លាននាក់។

នៅទូទាំងពិភពលោក មានករណីឆ្លងជមងឺកូវីដ-១៩ ចំនួន ៤៤០,៨០៧,៧៥៦ករណី រួមទាំងអ្នកស្លាប់ចំនួន ៥,៩៨៩,០៩៦ នាក់ ដែលរាយការណ៍ទៅអង្គការ សុខភាពពិភពលោក គិតត្រឹមថ្ងៃសុក្រ នេះបើយោងតាមអង្គភាពគ្រប់គ្រង របស់អង្គការឃ្លាំមើលសុខភាពអន្តរជាតិ ។

តំបន់អ៊ឺរ៉ុបបានជាប់ចំណាត់ ថ្នាក់កំពូលជាមួយនឹងករណី ដែលបានបញ្ជាក់ចំនួន ១៨១,២៧៥,២៦៤ករណី ខណៈទ្វីបអាមេរិកជាប់ចំណាត់ថ្នាក់ទីពីរជាមួយនឹងករណីដែលបានបញ្ជាក់ចំនួន ១៤៧,៦៥៥,៩៣១ករណី ។

ផ្ទាំងពាណិជ្ជកម្ម

សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសកំពូលទាំង៣ ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការសុខភាពពិភពលោក ក៏បានរាយការណ៍ផងដែរថា វ៉ាក់សាំងជិត ១០,៦ពាន់លានដូស ត្រូវបានគ្រប់គ្រងទូទាំងពិភពលោក គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top