ម៉ូស្គូ៖ ការត្រួតពិនិត្យរដ្ឋរបស់រុស្ស៊ី កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនកំពុងបិទដំណើរការ Facebook នៅក្នុងប្រទេស ដោយលើកឡើង ពីការបិទបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជាច្រើនពីវេទិកា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ABC។ ស្ថាប័នត្រួតពិនិត្យរដ្ឋ Roskomnadzor បានអះអាងថា ខ្លួនកំពុងចាត់វិធានការនេះ ដោយសារតែការរំលោភលើសេរីភាព នៃការនិយាយដោយ Facebook ដោយលើកឡើង ពីការបិទបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជាច្រើនពីវេទិកា។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២ នេះថា ក្រសួងការបរទេសសិង្ហបុរី ហៅ (MFA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សិង្ហបុរី នឹងដាក់វិធានការហិរញ្ញវត្ថុ សំដៅទៅលើធនាគារ អង្គភាព និងសកម្មភាពនានាក្នុងប្រទេសរុស្ស៊ី ក៏ដូចជាសកម្មភាពរៃអង្គាសប្រាក់ ដែលផ្តល់អត្ថប្រយោជន៍ដល់រដ្ឋាភិបាល រុស្ស៊ី...
គៀវ៖ អ៊ុយក្រែន កំពុងផ្អាកការជម្លៀសជនស៊ីវិលនៅក្នុងទីក្រុង Mariupol ភាគអាគ្នេយ៍ប្រទេស ដោយមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលខ្លួនបានប្រកាស សម្រាប់ទាំងទីក្រុង Mariupol និងទីក្រុងភាគខាងកើត នៃទីក្រុង Volnovakha នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍។ អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន លោក...
ពិធីសម្ពោធបើកការប្រកួតកីឡាប៉ារ៉ា ឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រារព្ធធ្វើនៅកីឡដ្ឋានជាតិនៅយប់ថ្ងៃទី ៤ ខែមីនា ។”ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ សុទ្ធតែមានភាពអស្ចារ្យដូចគ្នា ។” ក្នុងនាមជា “ទីក្រុងដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា” ក្រុងប៉េកាំងនឹងក្លាយជា ឆាកលំដាប់ថ្នាក់ពិភពលោកម្តងទៀត សម្រាប់ឱ្យអត្តពលិក មកពីបណ្តាប្រទេសនានា តស៊ូព្យាយាមដ៏ស្វិតស្វាញ...
គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន បានលើកឡើងថា រុស្ស៊ីបានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយការវាយប្រហារកំពុងបន្តនៅក្នុងទីក្រុង Mariupol និង Volnovakha ។ នៅព្រឹកថ្ងៃសៅរ៍ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងបទឈប់បាញ់គ្នាជាបណ្តោះអាសន្ននៅក្នុងទីក្រុងទាំងពីរ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញដោយសុវត្ថិភាព។ ក្រុមប្រឹក្សាក្រុង Mariupol បានឲ្យដឹងថា ខ្លួនបានពន្យារពេលការជម្លៀសអ្នកស្រុក ដោយសារការបាញ់ផ្លោងជាបន្តបន្ទាប់៕ ប្រែសម្រួល ឈូក បូរ៉ា
គម្រោង “ចិត្តលើផ្លូវ – Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា ភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺកូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស។ កុំភ្លេចណា!...
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកវរសេនីយឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់លោក អ៊ិន រតនា អគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន ឯ.ក។ ការប្រគល់អំណោយជាម៉ូតូ ជូនដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅនៅពេលនេះ...
បរទេស៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាង បានព្រមានប្រឆាំងនឹង ទំនោរចង់បំបែកខ្លួន និងការជ្រៀតជ្រែក ពីបរទេសនៅក្នុងកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកថាស្ថិតនៅក្រោម អធិបតេយ្យភាពរបស់ខ្លួន។ លោក លីង បានប្រាប់កិច្ចប្រជុំសភា ប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនចង់អភិវឌ្ឍទំនាក់ទំនង ដោយសន្តិវិធី ហើយទីបំផុតបង្រួបបង្រួម ជាមួយកោះនេះឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...
បរទេស៖ (អត្ថបទរំលឹកព្រឹត្តិការណ៍) ប្រធានក្រុមប្រឹក្សារដ្ឋ របស់តំបន់គ្រីមៀ លោក Vladimir Konstantinov បានប្រកាសកាលពីថ្ងៃពុធទី ១០ ខែមីនា ឆ្នាំ២០២១ ថា ស្ថាប័ននេះគ្រោងនឹងនាំយក “បណ្តឹងប្រឆាំងនឹងអ៊ុយក្រែន ដោយសារតែការខាតបង់ ដែលបង្កឡើងដល់ឧបទ្វីប ដោយការរាំងស្ទះទឹក។ បើតាមវែបសាយ របស់អង្គការសន្តិភាពពិភពលោក បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១...